កួរ៉េៈ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Han Min-loo បាននិយាយថា «ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបគម្រោង ដើម្បើកម្ចាត់មេដឹកនាំកំពូលកូរ៉េខាងជើង រួមទាំងមេដឹកនាំ ផ្ដាច់ការលោក គីម ជុងអ៊ុន ប្រសិនបើមេដឹកនាំរូបនេះ នៅតែបន្តគំរាមគំហែងប្រើប្រស់អាវុនុយក្លេអ៊ែរ។ នេះបើយោងតាមរយៈ សារព័ត៌មាន ibtimes ចេញផ្សាយនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៦។
បើតាមការថ្លែងប្រាប់រដ្ឋសភាជាតិក្នុងប្រទេស កាលពីថ្ងៃពុធ លោក Han Min-loo បាននិយាយថា ខ្លួនបានរៀបគម្រោងរួចជាស្រេច ដើម្បីប្រមូលផ្តុំគ្នា និងត្រៀមក្រុមកងកម្លាំងពិសេសបញ្ជូនទៅកូរ៉េខាងជើង ប្រសិនបើមានការវាយប្រហារនុយក្លេអ៊ែរមួយកើតទ្បើង នេះបើយោងតាមរបាយការណ៍ភ្នាក់ងារ UPI ។
លោក Han Min-loo បានឲ្យដឹងទៀតថា កូរ៉េខាងត្បូង បានរៀបចំកងទ័ពសកម្ម ដែលត្រូវការចំនួន ៥០០.០០០ នាក់ នៅក្នុងគោលបំណងដើម្បីទប់ស្កាត់ការវាយប្រហារនេះ ហើយវាគឺច្បាស់ណាស់ថា សត្រូវប្រាកដជាប្រើអាវុធនុយក្លេអ៊ែរ សម្រាប់ការវាយប្រហារនាពេលខាងមុខ៕
មតិយោបល់