ព័ត៌មានជាតិ

ចុះធ្វើរដ្ឋបាលឃាត់ខ្លួនជនសង្ស័យ៦នាក់ដកហូតបានថ្នាំញៀន១០កញ្ចប់ បញ្ជូនទៅតុលាការ

កំពង់ចាមៈ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហករណ៍ជាមួយកម្លាំងនគរបាលស្រុកស្ទឹងត្រង់ រួមជាមួយកម្លាំងប៉ុស្តិ៍ នគរ​បាល​​រដ្ឋបាលអារក្សត្នោត បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាលនៅតាមផ្ទះជួល ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន​ចំនួន១០កញ្ចប់កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២២ កញ្ញា ២០១៦ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោកវរសេនីយ៍ឯក សោម រស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ប្រតិបត្តិការណ៍នេះគឺកម្លាំងសមត្ថកិច្ចបានធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ផ្ទះឈ្មោះ រ៉េន ស្រីពៅ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិទី៩សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បច្ចុប្បន្នមកស្នាក់នៅចំណុច​ផ្ទះជួល​ខាងលើ ។

តាមការសារភាពរបស់ជនសង្ស័យឈ្មោះ រ៉េន ស្រីពៅ បានប្រាប់ថា ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សចំនួន១០កញ្ចប់នេះគឺជារបស់ឈ្មោះ លី លក្ខ័ស្មី ហៅស្រីលក្ខ័ ស្នាក់នៅផ្ទះជួលខាងលើ បានទុកឲ្យខ្លួនលក់ចំនួន១២កញ្ចប់ ហើយឈ្មោះស្រីលក្ខ័ ក៏ធ្វើដំណើរទៅក្រុងកំពង់ចាម លុះដល់វេលា​ម៉ោង២និង២០នាទីថ្ងៃដដែល បានត្រឡប់មកដល់ផ្ទះវិញ ក៏ត្រូវឃាត់ខ្លួនដើម្បីធ្វើកាសាកសួរ ។ ដោយមានអ្នកទូរស័ព្ទមកលេខរបស់​ជនសង្ស័យដើម្បី​រកទិញ​ថ្នាំញៀនយកទៅប្រើប្រាស់ជាបន្តបន្ទាប់ដែលកម្លាំងសមត្ថកិច្ចចាំឃ្លាំមើលនៅផ្ទះជនសង្ស័យ ហើយក៏បានឃាត់ខ្លួនមុខសញ្ញាមកទិញ​ថ្នាំញៀន​ជាបន្តបន្ទាប់បានចំនួន០៤នាក់ ។

ក្នុងនោះជនសង្ស័យទី១ឈ្មោះ សួង បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ។ ទី២ឈ្មោះ ភ័ក្រ សុភា ភេទប្រុស អាយុ២៣ឆ្នាំ ជនសង្ស័យទាំង០២នាក់​មានទីលំនៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។ ទី៣ឈ្មោះ សន សុន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិ៥៦ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។ ទី៤ឈ្មោះ ស្រុន ដារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ដើម្បីបញ្ជូនទៅសាលាដំបូង​ខេត្តកំពង់ចាម ៕

គ្រឿងញៀនគ្រឿងញៀនគ្រឿងញៀនគ្រឿងញៀនគ្រឿងញៀនគ្រឿងញៀនគ្រឿងញៀនគ្រឿងញៀនគ្រឿងញៀន

មតិយោបល់