ឧត្តរមានជ័យៈ លោកអនុសេនីយ៍ឯក សាយ កែវ អធិការរងនគរបាលស្រុកចុងកាល់ បានប្រាប់Post Newsថា មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានឆេះបំផ្លាញផ្ទះមួយខ្នង ដែលមានទំហំ៨ម៉ែត្រគុណនឹង៩ម៉ែត្រ សង់អំពីថ្មក្រោមឈើលើ ប្រកសង្ក័សី ដែលមានម្ចាស់ឈ្មោះ នីវ នឿត ភេទប្រុស អាយុ៥០ឆ្នាំ ជាគ្រូទាយ ក្នុងនោះដែរសមត្ថកិច្ចបានប្រើប្រាស់ឡានទឹកក្នុងការបាញ់ពន្លត់អស់ចំនួន៥គ្រឿងទើបរលត់ទៅវិញជាស្ថាពរ ដោយមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតនោះឡើយ គ្រាន់តែបំផ្លាញទឹកប្រាក់សរុប ១៥ម៉ឺន៤ពាន់បាត។ ចំណែកមូលហេតុ គឺបណ្តាលមកពីម្ចាស់ផ្ទះដែលជាគ្រូទាយ អុជធូកសូមព្រះឲ្យខ្លួនទាយត្រូវ ក៏បណ្តាលឲ្យឆាបឆេះផ្ទះទាំងមូលតែម្តង៕
https://youtu.be/TgyuQjSPlq8
មតិយោបល់