ព័ត៌មានជាតិ

គេចមិនរួចពីសំណាញ់ច្បាប់នោះទេ ទោះបីរត់ដល់ជើងមេឃក៏ដោយ

បន្ទាយមានជ័យៈ ជនសង្ស័យប៉ុនប៉ងឃាតកម្មគិតទុកជាមុនម្នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាថៃសហការណ៍គ្នាចាប់ឃាត់ខ្លួននៅឯខេត្តសមុទ្រប្រាកានប្រទេសថៃ ហើយបញ្ជូនឲ្យសមត្ថកិច្ចកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ ក្រោយគេចខ្លួនជិត២ឆ្នាំ។

ជនសង្ស័យខាងលើឈ្មោះផាត់ប៊ុន ធឿន (ហៅស្រួច) ឬអ៊ូច ភេទប្រុសអាយុ២៨ឆ្នាំមានទីលំនៅភូមិមោង ឃុំគា ស្រុកមោងឬស្សី ខេត្តបាត់ដំបង ស្នាក់នៅភូមិក្បាលកោះសង្កាត់និងក្រុងប៉ោយប៉ែត។ ជនសង្ស័យត្រូវសមត្ថកិច្ចថៃបញ្ជូនតាមរថយន្ត១គ្រឿងពណ៌ខ្មៅមកប្រគល់ឲ្យសមត្ថកិច្ចកម្ពុជាប៉ុស្តិច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត។

លោក អ៊ុ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ប្រាប់អ្នកសាព័ត៌មាននៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតខណៈពេលវិលត្រឡប់ពីប្រទេសថៃថា ជនសង្ស័យខាងលើត្រូវបានចាប់ខ្លួននៅស្រុកសំរោង ខេត្តសាមុទ្រប្រាកាន កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២២កញ្ញាម្សិលមិញ។ លោកស្នងការរងរូបនេះបន្តថាជនសង្ស័យខាងលើឃាត់ខ្លួនតាមដីការបស់សាលាដំបូងខេត្តបន្ទាយជ័យចុះថ្ងៃទី២៤ធ្នូឆ្នាំ២០១៥ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៣០ឆ្នាំគិតចាប់ពីថ្ងៃអនុវត្តទោស។

លោកស្នងការរងបន្តថាជនសង្ស័យមុនគេចខ្លួនទៅពួនសម្ងំនៅប្រទេសថៃគឺបានកាប់ជនរងគ្រោះឈ្មោះពៅ រតនា ភេទប្រុសអាយុ២១ឆ្នាំមានទីលំនៅ ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត របួស3កន្លែងដៃ,ក្បាលនិងជើងប៊ិះស្លាប់ដោយប្រព្រឹត្តនៅភូមិក្បាលស្ពាន1សង្កាត់ប៉ោយប៉ែតកាលពីថ្ងៃទី៤ខែតុលាឆ្នាំ២០១៤។ ជនសង្ស័យក្រោយពីសមត្ថកិច្ចថៃប្រគល់ឲ្យត្រូវបាននគរបាលប៉ុស្តិច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតប្រគល់បន្តឲ្យនគរបាលក្រុងប៉ោយប៉ែតដើម្បីបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តទៅពន្ធនាគារ៕

photo_2016-09-23_19-56-29photo_2016-09-23_19-56-32photo_2016-09-23_19-56-33photo_2016-09-23_19-56-35photo_2016-09-23_19-56-37

មតិយោបល់