ព័ត៌មានជាតិ

ហែលទឹកលេងទ្វារបើកទឹក បណ្តាលឲ្យទឹកហូរបឺតគាបជាប់នឹងទ្វារទឹក ស្លាប់ម្នាក់ បាត់ខ្លួនមា្នក់

កំពង់ចាមៈ ស្ត្រីម្នាក់ត្រូវបានគេជួយរករហូតប្រទះឃើញសាកសព និងបុរសម្នាក់មិនទាន់រកឃើញសាកសពនៅឡើយទេ ការស្លាប់បាត់បង់ជីវិតរបស់ជនរងគ្រោះទាំង២នាក់ ដោយសារតែពួកគេបាននាំគ្នាទៅហែលទឹកលេង នៅមុខទ្វារបើកទឹក ហើយត្រូវទឹកហូរបឺតគាបជាប់នឹងទ្វារទឹក ដែលហេតុការណ៍នេះបានកើតមានឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៣ កញ្ញា២០១៦ នៅចំណុចការ៉ាស់ទឹកតាកុដ ស្ថិតនៅក្នុងភូមិអូរណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ក្នុងករណីលង់ទឹកនេះគឺ ១-ឈ្មោះម៉ៅ ផល្លា ភេទស្រីអាយុ៣១ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស។ ២-ឈ្មោះសុឹម ហ៊ុច ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានបញ្ជាក់ថា នៅកន្លែងកើតហេតុ គឺជាការ៉ាស់មុខទ្វារបិទបើកទឹក ដែលមានកម្លាំងសម្ពាធទឹកហូរខ្លាំង អាចធ្វើឲ្យមនុស្សស្លាប់បាត់បង់ជីវិតបានគ្រប់ពេល ដូច្នេះប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្ន មិនត្រូវនាំគ្នាទៅហែលទឹកលេងនៅកន្លែងមានគ្រោះថ្នាក់នេះទៀតទេ។

ក្រោយពីកើតហេតុ កម្លាំងជំនាញបច្ចេកទេសនគរបាលស្រុកកងមាស បានចុះទៅពិនិត្យសាកសព រួចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើរបុណ្បតាមប្រពៃណី និងបន្តជួយស្វែងរកសាកសពជនរងគ្រោះដែលបានបាត់ខ្លួនម្នាក់ទៀតផងដែរ៕

photo_2016-09-23_20-01-17photo_2016-09-23_20-01-19photo_2016-09-23_20-01-21photo_2016-09-23_20-01-23photo_2016-09-23_20-01-26

មតិយោបល់