ព្រះសីហនុៈ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឃាត់រថយន្តដឹកទំនិញ របស់ក្រុម ហ៊ុន អ៊ុយ ញ៉ុង ដែលបានប្រព្រឹត្តល្មើស ដោយផ្ទុកខុសលក្ខណៈបច្ចេកទេស ដែលមានបណ្តោយរថយន្តជិត ៣០ម៉ែត្រ។
បើទោះបីជា នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ បានខិតខំ ធ្វើការផ្សព្វផ្សាយ និងអប់រំ ដល់ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនដឹក អ្នកដំណើរទាំងអស់ ឲ្យគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក យ៉ាងណាក៏ដោយ ក៏នៅមានក្រុមហ៊ុនដឹកជញ្ជូន មួយចំនួននៅតែប្រព្រឹត្តល្មើសច្បាប់ដដែល។ ដូចនេះនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ នឹងចាត់វិធានការតាមច្បាប់ ចំពោះក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនដឹក អ្នកដំណើរទាំងឡាយ ណាដែលនៅតែប្រព្រឹត្តល្មើស ទៅនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដូចជាការដឹកផ្ទុកខុសលក្ខណៈ បច្ចេកទេស រថយន្តគ្មានផ្លាកលេខ អ្នកបើកបររថយន្តគ្មានបណ្ណបើកបរ អ្នកបើកបរមានសារធាតុជាតិស្រវឹង ឬសារធាតុញៀន ជាដើម។
ជាចុងក្រោយ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ សូមអំពាវនាវ ដល់ក្រុមហ៊ុនដឹកទំនិញ ក្រុមហ៊ុនដឹកអ្នកដំណើរ និងបងប្អូនដែលមានយានយន្តធើ្វ ចរាចរណ៍លើផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍នៅតាមដង ផ្លូវឲ្យបាន កម្រិតទាបបំផុត៕
https://youtu.be/oJCpm8ZUzdE







មតិយោបល់