ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍ព្រលះគូទអាឆ្លាម ខ្ទេចមួយចំហៀង

ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ស៊ុន ម៉ុង បើកបរយ៉ាងលឿងខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿង ពាក់ស្លាក់លេខភ្នំពេញ2D-0287 ដែលធ្វើដំណើរស្របទិសគ្នា ពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តឆ្លាមបែកស្តុបមួយចំហៀង។

ហេតុការណ៍គ្រោះចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាយផ្លូវនេះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ពួកគាត់តែងតែឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍បើកបរក្នុងល្បឿនលឿនៗណាស់ មិនគិតពីសុវត្ថិភាពអ្នកធ្វើដំណើរតាមដងផ្លូវនេះទេ ហាក់ដូចជាផ្លូវរបស់ក្រុមហ៊ុនទិញដាច់អ៊ីចឹង។

ក្នុងនោះដែរ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សូមចុះពិនិត្យមើលរថយន្តដែលបើកបរល្បឿនលឿនៗខាងលើនេះផង ព្រោះពួកគាត់ខ្លាចមានគ្រោះថ្នាក់ណាស់៕

photo_2016-09-24_09-18-50

photo_2016-09-24_09-18-35

photo_2016-09-24_09-18-37

photo_2016-09-24_09-18-39

photo_2016-09-24_09-18-41

photo_2016-09-24_09-18-43

មតិយោបល់