ព័ត៌មានជាតិ

អ្នកឈ្នះម៉ូតូច្នៃម៉ូដ Cellcard Super Bike ២គ្រឿង ទទួលរង្វាន់របស់ខ្លួន

ភ្នំពេញ: រង្វាន់ធំម៉ូតូ២គ្រឿង ដែលជាប្រភេទម៉ូតូកែច្នៃដោយស្នាដៃលោក DK Dara មានឈ្មោះថា Cellcard Super Bike ត្រូវបានផ្ដល់ជូនដល់ដៃអ្នកឈ្នះ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅការិយាល័យកណ្ដាលក្រុមហ៊ុនសែលកាត។ ម៉ូតូទាំងពីរគ្រឿង គឺជារង្វាន់ចុងក្រោយសម្រាប់អតិថិជនសែលកាត ដែលបានភ្ជាប់គម្រោង XG6 សម្រាប់រដូវកាលនេះ។

ក្រុមហ៊ុនសែលកាត បានធ្វើការចាប់រង្វាន់ ដើម្បីស្វែងរកអ្នកមានសំណាងឈ្នះនូវម៉ូតូ Cellcard Super Bike សម្រាប់២រង្វាន់ចុងក្រោយ។ អ្នកឈ្នះរស់នៅរាជធានីភ្នំពេញ ដូចគ្នា ដែលមានឈ្មោះ មាស ម៉ូរីយ៉ា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកស្ថាប័នឯកជន ឈ្នះម៉ូតូ Super Bike ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ និងឈ្មោះ ពិន សេដ្ឋថុល ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីរាជការ ឈ្នះម៉ូតូ Super Bike ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។

គួរជម្រាបថា គម្រោង XG6 ថ្មីកាន់តែធំ កាន់តែប្រសើររបស់សែលកាត កាន់តែអស្ចារ្យ។ ទូរស័ព្ទ ឬផ្ញើសារ និងលេងអ៊ីនធើណិត 8000mb ហើយមានឱកាសឈ្នះម៉ូតូច្នៃដ៏ស្រស់ស្អាត ផលិតនៅកម្ពុជា ដោយយុវជនខ្មែរ ប្រកបដោយទេពកោសល្យ។ ដើម្បីចូលរួមការចាប់រង្វាន់ឈ្នះម៉ូតូនេះ លោកអ្នកគ្រាន់តែភ្ជាប់គម្រោង XG6 ថ្មីប៉ុណ្ណោះ ដោយចុច #8282#60#៕

cellcard_xg6_supberbike_23-09-16-1

cellcard_xg6_supberbike_23-09-16-2

cellcard_xg6_supberbike_23-09-16-5

cellcard_xg6_supberbike_23-09-16-4

cellcard_xg6_supberbike_23-09-16-3

មតិយោបល់