ព្រៃវែងៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលជំនាញខេត្តព្រៃវែងសហការជាមួយនគរបាលនៃអធិការដ្ឋានស្រុក ចុះធ្វើការបង្ក្រាបនិងចាប់ឃាត់ខ្លួនបន្ទាប់ពីរកឃើញថាមនុស្សទាំង៣នាក់នេះ មានការជាប់ពាក់ពន្ធ័នឹងករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៦ស្ថិតនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ ទី១ឈ្មោះ ម៉ា រ៉ូមីសាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោះសូទិន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ ទី២ឈ្មោះ សៀម គុណធារ អាយុ២៦ឆ្នាំ ភេទស្រី មុខរបមិនពិតប្រកដ ស្នាក់នៅភូមិដូនទាវ ឃុំដូនទាវស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ និងជនសង្ស័យទី៣ឈ្មោះ ធី ឆាន្នី អាយុ២៩ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅស្រុកពារាំង ខេត្តព្រៃវែង។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ ,ដែកឆាបចំនួន០១, ដែកកេះ ព្រមទាំងសារធាតុញៀនមួយចំនួនផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការនិងផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់