ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកកៀនស្វាយ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើលួចនៅឃំុភូមិធំ

កណ្តាលៈ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើលួច ដែលបានកើតឡើងកាលពីថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០១៦ វេលាម៉ោង នៅត្រង់ចំណុចភូមិភូមិធំឃំុភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល លុះមកដល់ថ្ងៃទី២៤ ខែកញ្ញានេះ ទើបឃាត់ខ្លួនបានជនសង្ស័យតែម្តង។

បើតាមលោក វង សែ ជាអធិការរងស្រុកផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ងន ព្រាប ភេទស្រី អាយុ៨៥ឆ្នាំ រស់នៅភូមិឃំុកើតហេតុខាងលើ មុខរបរនៅផ្ទះ និងជនសង្ស័យមានឈ្មោះ ទេព សម្បត្តិ ភេទប្រុសអាយុ២៣ឆ្នាំ (ឃាត់ខ្លួន) រស់នៅភូមិឃំុជាមួយគ្នាមុខរបរមិនពិតប្រាកដ។

លោកវង សែ បានបន្តថា សំភារៈបាត់បង់រួមមាន ប្រាក់ដុល្លារចំនួន៣មុឺនដុល្លារ, ខ្សែដៃដាំពេជ្រ០១ខ្សែ, ខ្សែដៃប្លាទីន០១ខ្សែទម្ងន់០១តំឡឹង, ខ្សែដៃមាស០៣ខ្សែ(បីតម្លឹង), ខ្សែក០២ខ្សែ(២តម្លឹង)។

លោកបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានដើរចេញពីផ្ទះទៅទិញកាហ្វេនៅក្បែផ្ទះនៅពេលត្រឡប់មកវិញស្រាប់តែឃើញទ្វារបន្ទប់បើក ក៏ដើរទៅមើលស្រាប់តែបាត់ទេព្យសម្បត្តិដូចបានរៀបរាប់ខាងលើ ក៏បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ធាននគរបាលស្រុក បន្ទាប់មកកម្លាំងសមត្ថកិច្ចបានសហការជាមួយក្រុមគ្រួសារជនរងគ្រោះដើររកជនសង្ស័យលុះមកដល់ថ្ងៃទី២៤ខែកញ្ញា២០១៦នេះ ជនសង្ស័យក៏ចូលមកផ្ទះវិញត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តងទៅកំពង់សួរនាំនៅអធិការស្រុក និងកសាងសំណុំរឿងបញ្ចូនខ្លួនឡើងតុលាការចាត់ការតាមនិតិវិធីច្បាប់៕

photo_2016-09-24_22-58-50photo_2016-09-24_22-58-53photo_2016-09-24_22-58-55

មតិយោបល់