ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត៖ យើងត្រូវប្តេជ្ញាការពារស្ថេរភាព សុខសន្តិភាព ដើម្បីឲ្យប្រទេសជាតិមានការរីចម្រើន

បាត់ដំបងៈ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យើងត្រូវប្តេជ្ញាការពារស្ថេរភាព សុខសន្តិភាព ដើម្បីឲ្យប្រទេសជាតិមានការរីចម្រើន សេដ្ឋកិច្ចជាតិរីកចម្រើននិងបង្កើនជីវភាពរស់នៅរបស់កងទ័ព។

ការថ្លែងរបស់ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោកបែបនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាហានរង ពលទាហាន គ្រួសារកងទ័ពនិងអតីតយុទ្ធជនរបស់អង្គភាពសម្ព័ន្ធមេត្រីភាព អគ្គនាយកដ្ឋានរតនាជាតិនៅទីបញ្ជាការដ្ឋានកងពលលេខ៥៣ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៦។

លោកបន្តថា យើងទាំងអស់គ្នាត្រូវឲ្យតម្លៃសុខសន្តិភាពសន្តិភាពព្រោះវាបានមកដោយមិនងាយស្រួលនោះទេនោះទេ។ ហើយកម្លាំងប្រដាប់អាវុធគឺកម្លាំងស្នូលក្នុងការការពារជាតិ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងប្រជាជន។ យើងត្រូវថែរក្សាសុខសន្តិភាព។ ដូច្នេះយើងត្រូវប្តេជ្ញាការពារស្ថេរភាព សុខសន្តិភាព ដើម្បីឲ្យប្រទេសជាតិមានការរីចម្រើន សេដ្ឋកិច្ចជាតិរីកចម្រើននិងបង្កើនជីវភាពរស់នៅរបស់កងទ័ព។

ជាមោទនភាព ដែលតំបន់ព្រំដែន បានចាកចេញពីតំបន់សមរភូមិ ក្លាយជាព្រំដែនសន្តិភាពនិងការអភិវឌ្ឍន៍ ក្រោមការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផ្តើមចេញពីសមិទ្ធផលទាំងនេះ ឯកឧត្តមវាយតម្លៃថា សមរភូមិក្រោយគឺពិតជាមានចំណែកយ៉ាងធំធេង ក្នុងការពង្រឹងភាពឈ្នះលើសមរភូមិការពារជាតិ ដើម្បីអភិវឌ្ឍន៍មាតុភូមិ។

ការងារសំខាន់ៗចំនួន២ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងខិតខំគិតគូរយកចិត្តទុកដាក់ខ្ពស់ គឺ ចំសុខទុក្ខ ជីវភាពរស់នៅ និងការលើកតម្កើនកិត្តិយសរបស់កងទ័ព តាមរយៈការផ្គត់ផ្គង់គ្រឿងឧបភោគ ការតម្លើងប្រាក់បៀវត្ស ការផ្តល់ប្រាក់របបផ្សេងៗ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខ ជីវភាពរស់នៅរបស់អតីតយុទ្ធជន ព្រមទាំងគិតគូរពីអតីតភាពការងារតាមរយៈការតម្លើងឋានន្តរស័ក្តចំពោះយោធិនដែលមានវ័យចំណាស់ផងដែរ ដែលទាំងអស់នេះគឺផ្តល់តម្លៃដល់កងទ័ពនិងការទទួលស្គាល់ពីមហាជន។

លោកបន្ថែមថា មកដល់ម៉ោងនេះ ស្នាដៃរបស់កងទ័ពកម្ពុជាគឺមានច្រើនណាស់ទាំងក្របខណ្ឌជាតិ និងអន្តរជាតិដូចជាការចូលរួមថែរក្សាសុខសន្តិភាពក្របខណ្ឌអង្គការសហប្រជាតិ ការងារបង្ហាញសមត្ថភាពផ្សេងៗ ដែលទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងរបស់កងទ័ពនិងជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។

ជាមួយឱកាសនោះ នាយរងសេនាធិការចំរុះនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោករូបនេះ ក៏បានជួបសម្តែងនូវការគោរព ដឹងគុណ នឹករលឹកចំពោះអតីតយុទ្ធជន និងគ្រួសារកងទ័ពពលី ពិការ ផងដែរ ដោយនាំមកនូវការផ្តាំផ្ញើ សួរសុខទុក្ខ នៃសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងនាំអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកាជូនដល់នាយទាហាន នាហានរង ពលទាហាន គ្រួសារកងទ័ពនិងអតីតយុទ្ធជន។

គួរបញ្ជាក់ដែរថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៦ អគ្គនាយកដ្ឋានរតនាគារជាតិកម្ពុជា នាំយកអំណោយ ស្បៀងអាហារ និង ថវិកាមួយចំនួន ឧបត្ថម្ភជូន អង្គភាពសម្ព័ន្ធមេត្រីភាពរបស់ខ្លួន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ជាមួយនឹងការបើកសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ អាគារសារមន្ទីរ ១ ខ្នង ផងដែរ នៅកងពលតូចថ្មើរជើងលេខ៥៣ ចំណុះយោធភូមិភាគទី៦ (ភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង)៕

photo_2016-09-25_19-12-07photo_2016-09-25_19-12-13photo_2016-09-25_19-12-15photo_2016-09-25_19-12-17photo_2016-09-25_19-12-19photo_2016-09-25_19-12-21photo_2016-09-25_19-12-23photo_2016-09-25_19-12-24photo_2016-09-25_19-12-27photo_2016-09-25_19-12-35

មតិយោបល់