ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ នៅស្រុកព្រះនេត្រព្រះ របួសធ្ងន់ម្នាក់

បន្ទាយមានជ័យ: តាមរបាយការណ៍របស់ស្នាក់ការសន្តិសុខ៦៦៦ នៃបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានឲ្យដឹងថា នៅវេលាម៉ោង១ និង២៥រសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បង្កដោយរថយន្ដ និងម៉ូតូ។

លោកវរ:សេនីយ៍ត្រី ឈឹម ប៊ុនឈឿម ប្រធានស្នាក់ការសន្តិសុខ៦៦៦ បានឲ្យដឹងថា រថយន្ដម៉ាកកាមរី សេរី១៩៩៣ ពណ៌ស្លែ ពាក់ស្លាកលេខ សៀមរាប2A2237 បើកដោយឈ្មោះ ម៉ៅ សម្បត្តិ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិភ្នំលៀបកើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានបុកម៉ូតូម៉ាកវេវ C100 សេរី២០១២ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ វេវ មាលា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យរងរបួសធ្ងន់។

លោកវរ:សេនីយ៍ត្រី ឈឹម ប៊ុនឈឿម បានឲ្យដឹងទៀតថា ជនរងគ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ខេត្តសៀមរាបដើម្បីសង្គ្រោះ។ ចំណែករថយន្ដ និងម៉ូតូត្រូវបានយកមករក្សាទុកនៅនគរបាលប៉ុស្ដិ៍រដ្ឋបាល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ដើម្បីរងចាំធ្វើការដោះទៅតាមផ្លូវច្បាប់៕

photo_2016-09-25_21-29-26

photo_2016-09-25_21-29-28

photo_2016-09-25_21-29-30

photo_2016-09-25_21-29-32

មតិយោបល់