ព័ត៌មានសិល្បៈ និងកម្សាន្ត

ថន ដារ៉ា ប្រកាស​មកស្រុក​ចុងខែកញ្ញា​នេះ​

ភ្នំពេញៈ បងស្រីថន លក្ខិណា នៅថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ បានប្រកាសវិល​មកកម្ពុជា នៅចុងខែកញ្ញា​នេះ ដើម្បីមកធ្វើបុណ្យ​ជួបជុំគ្រួសារ។

ថន ដារ៉ា បានទៅរួមរស់​ជាមួយស្វាមី​របស់ខ្លួន នៅក្នុងប្រទេសថៃ ក្រោយចូលរោង​តាម​ប្រពៃណីខ្មែរ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៦ ហើយក៏កំពុងមាន​សុភមង្គលបំផុត ជាមួយស្វាមីជាជនជាតិថៃ ដែលគេស្គាល់ថា​ជា​អ្នកមានតួនាទី​ធំម្នាក់ ក្នុងជួរ​រដ្ឋាភិបាលថៃ ដែលមានឈ្មោះថា លោក ណាវៈរ៉ាត់​។​

គិត​ត្រឹមថ្ងៃទី​២៦ ខែកញ្ញានេះ ចំណង​អាពាហ៍ពិពាហ៍ ថន ដារ៉ា មានអាយុ ៣ខែ ហើយនាងក៏បានប្រកាស​វិល​មកកាន់កម្ពុជា ក្នុងពេលដ៏ឆាប់ខាងមុខនេះ ។​

ថន ដារ៉ា បាននិយាយតាមវីដេអូឃ្លិប ឲ្យសាធារណៈជន ក៏ដូចជា​អ្នកធ្លាប់គាំទ្រ​នាង ​ឲ្យដឹងថា ​ស្របពេលដែលពិធីបុណ្យភ្ជុំបិណ្ឌ ចូល​ថ្ងៃទី​៩ នាងមិនទាន់បាន​ទៅវត្តណា​មួយវត្តឡើយ ហើយ​នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០១៦ នាងនឹងហោះ មកកម្ពុជា ដើម្បីធ្វើបុណ្យ ជួបជុំ ក្រុមគ្រួសារ ៕​

ថន-តារាថន-ថៃDara

មតិយោបល់