ព័ត៌មានបច្ចេកវិទ្យា

Huawei នឹងដំណើរការរោងចក្រផលិតស្មាតហ្វូននៅឥណ្ឌា នាខែក្រោយ

ឥណ្ឌាៈ ក្រុមហ៊ុនផលិតស្មាតហ្វូនយក្សរបស់ចិន Huawei បានប្រកាសឲ្យដឹងថា ខ្លួននឹងចាប់ផ្ដើម​ដំណើរការផលិត​ស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌា នាពេលឆាប់ៗខាងមុខនេះ ក្រោមកិច្ចសហការជាមួយ​ក្រុមហ៊ុនក្នុងស្រុក Flex។

រោងចក្រដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការនោះ ត្រូវបានបញ្ជាក់ឲ្យដឹងថា ស្ថិតនៅក្នុង​ទីក្រុង Chennai ប្រទេសឥណ្ឌា ដោយវានឹងចាប់ផ្ដើមផលិតស្មាតហ្វូនពីដើមខែតុលា ក្នុងនោះម៉ូដែល Honor អាចនឹងត្រូវផលិតដោយរោងចក្រនេះមុនគេ។

តំណាងក្រុមហ៊ុន Huawei បានបញ្ជាក់ថា រោងចក្រខាងលើគឺមានសមត្ថភាពអាចផលិតបាន​ស្មាតហ្វូន​រហូតដល់ ៣លានគ្រឿង​គិតត្រឹមចុងឆ្នាំ ២០១៧ ហើយស្មាតហ្វូនដែលផលិតឡើងដោយរោងចក្រនេះ នឹងចេញលក់នៅក្នុងខែតុលាផងដែរ។

ជាមួយគ្នានោះ Huawei នឹងពង្រីក​តំណែងចែកចាយ ក៏ដូចជា​ជម្ឈមណ្ឌលរបស់ខ្លួនឲ្យបានច្រើន​នៅក្នុង​ប្រទេសឥណ្ឌា ខណៈដែលប្រទេសមួយនេះ ត្រូវបានក្រុមហ៊ុនធំៗជាច្រើនកំពុងសម្លឹងឃើញថា​ជាទីផ្សារស្មាតហ្វូនលំដាប់ទី២ និងជាទីផ្សារបច្ចេកវិទ្យាមួយដ៏សំខាន់៕

មតិយោបល់