ព័ត៌មានជាតិ

អភិបាលខេត្តរតនគិរី ចូលកាន់បិណ្ឌទី១០ នៅវត្តឥសាន្តរតនារាម​ ហៅវត្តភ្នំស្វាយ​ ក្រុងបានលុង​

រតនគិរីៈ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី រួមជាមួយអភិបាលរងខេត្ត មន្ត្រីរាជការក្នុងខេត្ត បានអញ្ជើញរាប់បាត្រឆ្លងបិណ្ឌទី១០ នៃពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តឥសាន្តរតនារាម ហៅវត្តភ្នំស្វាយ ក្រុងបានលុង ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ។

នៅក្នុងពិធីនេះផងដែរ លោកបានប្រគេនបច្ច័យ និងទេយ្យទានមួយចំនួន ដល់ព្រះសង្ឃ ដើម្បីបញ្ជូនកុសលផលបុណ្យទៅដល់បុព្វការីជនដែលបានចែកឋានទៅកាន់បរលោក។

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីទំនៀមទម្លាប់ ព្រះពុទ្ធសាសនាដ៏ធំមួយដែលមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១ រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ៕

photo_2016-09-26_11-22-01photo_2016-09-26_11-21-37photo_2016-09-26_11-21-38photo_2016-09-26_11-21-40photo_2016-09-26_11-21-41photo_2016-09-26_11-21-43photo_2016-09-26_11-21-44photo_2016-09-26_11-21-46photo_2016-09-26_11-21-48photo_2016-09-26_11-21-49photo_2016-09-26_11-21-51photo_2016-09-26_11-21-53photo_2016-09-26_11-21-55photo_2016-09-26_11-21-56photo_2016-09-26_11-21-58photo_2016-09-26_11-21-59

មតិយោបល់