ព័ត៌មានជាតិ

ស្អែកនេះ ក្លឹបអ្នកកាសែតឯករាជ្យ នឹងធ្វើសន្និសីទកាសែតនៅមុខស្ថានីយ៍វិទ្យុ ABC

ភ្នំពេញៈ ក្លឹបអ្នកកាសែតឯករាជ្យ (ក.អ.ឯ) នារសៀលថ្ងៃទី២៦ កញ្ញា នេះ បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនសមាជិក សមាជិកាទាំងអស់ឱ្យបានជ្រាបថា ក.អ.ឯ នឹងធ្វើសន្និសីទកាសែតនៅមុខស្ថានីយ៍វិទ្យុអេប៊ីស៊ី កម្ពុជា (Radio ABC Cambodia) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨៖៣០នាទីព្រឹក។

ពាក់ព័ន្ធនឹងសំដីដែលមិនអាចទទួល យកបានរបស់លោក សេង ប៊ុនវ៉េង ហៅ អាចារ្យអេ នាយកវិទ្យុ ABC ដែលបាននិយាយថា “អ្នកកាសែតខ្មែរជាចោរ” និងបានប្រើពាក្យសំដីជេប្រមាទ និងបន្ទាបបន្ថោកចំពោះអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនទៀត។

ហេតុដូចបានជម្រាបជូនខាងលើ សូមសមាជិក សមាជិកាទាំងអស់អញ្ជើញចូលរួមកុំបីអាក់ខាន៕

មតិយោបល់