ព័ត៌មានកីឡា

វីរបុរសវាយកូនគោលអាមេរិក ស្លាប់ក្នុងវ័យ៨៧ឆ្នាំ

លោក Arnold Palmer វីរបុរសវាយកូនគោលអាមេរិកបានស្លាប់នៅមុននេះបន្តិច ក្នុងវ័យ៨៧ឆ្នាំ នៅមន្ទីរពេទ្យ ក្រោយពីអតីតកីឡាករឆ្នើមរូបនេះ មានជំងឺបេះដូងរ៉ាំរ៉ៃ។

Arnold ធ្លាប់ឈ្នះពានរង្វាន់ជាច្រើន រហូតដល់ទៅ៩០ tournaments ផ្សេងគ្នាឯណោះ បូករួមជាមួយនិង ៧ Major ធំៗផងដែរ។ ខណ:ដែលលោកក៏ត្រូវបានគេចាត់ទុកថាជាស្ដេចវាយកូនគោលម្នាក់នៅលើលោកនេះដែរ។

សមាគមវាយកូនគោលអាមេរិក បានហៅការស្លាប់របស់ Arnold ថាជារឿងសោកសៅបំផុតមួយក្នុងប្រវត្តិសាស្ត្រកីឡាវាយកូនគោល។ មួយវិញទៀត វីរបុរសអាមេរិករូបនេះក៏បាននាំឱ្យអាមេរិកល្បីល្បាញលើឆាកអន្តរជាតិមិនតិចផងដែរ នៅពេលខ្លួនជាកីឡាករ។

អ្វីដែលកាន់តែអស្ចារ្យថែមទៀតនោះ ប្រធានាធិបតីអាមេរិក Barack Obama ក៏បានបង្ហោះសារមួយនៅលើ twitter ផងដែរ ដោយពោលថានេះគឺជាស្ដេចវាយកូនគោលដែលបានជួយឱ្យអ្នករាល់គ្នាខំប្រឹងបន្ដទៀត អរគុណដល់ការចង់ចាំទាំងអស់ Anold៕

golf

មតិយោបល់