ព័ត៌មានសេដ្ឋកិច្ច

សេវារថភ្លើងដឹកអ្នកដំណើរ នឹងដំណើរការជាធម្មតា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ

សេវារថភ្លើងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន Royal Railway Cambodia នឹងដំណើរការជាធម្មតា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ពោលគឺ ដំណើរការចាប់ពីថ្ងៃទី ២៩ កញ្ញា ដល់ទី ៣ តុលា មិនឈប់សម្រាកនោះឡើយ នេះបើយោងតាមការឲ្យដឹងពីបុគ្គលិកផ្នែកលក់សំបុត្ររថភ្លើង។

រថភ្លើងនឹងដំណើរការជាធម្មតា តាមកាលវិភាគដូចខាងក្រោម៖

ថ្ងៃទី ២៩ កញ្ញា៖ ម៉ោង ៣រសៀល ពីភ្នំពេញ ទៅខេត្តព្រះសីហនុ

ថ្ងៃទី ៣០ កញ្ញា៖ ម៉ោង ៧ព្រឹក ពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងពីព្រះសីហនុ មកភ្នំពេញ

ថ្ងៃទី ១ តុលា៖ ម៉ោង ៧ព្រឹក ពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងពីព្រះសីហនុ មកភ្នំពេញ

ថ្ងៃទី ២ តុលា៖ ម៉ោង ៧ព្រឹក ពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងពីព្រះសីហនុ មកភ្នំពេញ

ថ្ងៃទី ៣ តុលា៖ ម៉ោង ៤ល្ងាច និងពីព្រះសីហនុ មកភ្នំពេញ។

សម្រាប់តម្លៃសេវាដឹកអ្នកដំណើរគឺ ពីភ្នំពេញ ទៅ តាកែវ (៤ដុល្លារ), ភ្នំពេញ ទៅ កំពត (៦ដុល្លារ) នឹង ភ្នំពេញ ទៅ ព្រះសីហនុ (៧ដុល្លារ) ដែលនេះជាតម្លៃថ្មី កែប្រែ កាលពីខែកក្កដាកន្លងទៅ។

គួរជម្រាបផងដែរ សេវាដឹកអ្នកដំណើរពីភ្នំពេញ ទៅព្រះសីហនុ នឹងរត់ក្នុងចម្ងាយ ២៦៦គីឡូម៉ែត្រ នឹងចំណាយពេលប្រហែល ៨ម៉ោង ឆ្លងកាត់ខេត្តតាកែវ និងកំពត ដោយរថភ្លើងចុះចតសម្រាក នៅតាមស្ថានីយ៍នានាផងដែរ៕

មតិយោបល់