ព័ត៌មានជាតិ

ចុះពីលើផ្ទះស្មានទៅបត់ជើងតូច មិនដឹងអី បែរជាប្រទះឃើញលង់ទឹកវាលស្រែស្លាប់ទៅវិញ

ភ្នំពេញ: ដល់រដូវបុណ្យទានភ្ជុំបិណ្ឌបុរសម្នាក់បានមកលេងម្តាយនៅស្រុកកំណើតដើម្បីជូនលុយកាក់ និងរបស់របរដល់ម្តាយដែលមានវ័យចាស់ជរា រួចស្នាក់នៅជាមួយម្ដាយមួយយប់លេង ខណ:ដែលខ្លួនមានជំងឺសរសៃប្រសាទ ប្រើប្រាស់ថ្នាំជាប្រចាំ លុះដល់ពេលយប់ដើរចុះពីលើផ្ទះមួយយប់អ្នកផ្ទះមិនបានចាប់អារម្មណ៍។ បន្ទាប់មកស្រាប់តែប្រទះឃើញលង់ទឹកស្លាប់នៅតាមវាលស្រែទៅវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅវាលស្រែ ក្នុងភូមិចម្ការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ចយ នូ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិថ្នល់ទទឹង ឃុំតំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើត ភូមិចម្ការត្បែង សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីបងប្អូនសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះ មានជំងឺប្រចាំកាយ ច្រើនឆ្នាំមកហើយ និងមើលមិនជានោះឡើយ ថែមទាំងទៅបើកថ្នាំនៅមន្ទីរពេទ្យរុស្សី ប្រើជាប្រចាំថ្ងៃទៀតផង។

តាមប្រភពដដែលបានបន្តទៀតថា នៅមុនកើតហេតុកាលពីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះ និងប្រពន្ធកូនបាននាំគ្នាមកលេងផ្ទះម្តាយ នៅក្នុងភូមិកើតហេតុខាងលើ ដើម្បីជូនលុយ នំ របស់របរដល់ម្តាយដែលមានវ័យចាស់ជរា នារដូវខែបិណ្ឌភ្ជុំ។ លុះកាលពីវេលាម៉ោង១២រំលងធាធ្រាត្រ ចូលថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០១៦មកនេះ ខណ:ដែលក្រុមគ្រួសារកំពុងសម្រាន្តលង់លក់ ជនរងគ្រោះបានបើកទ្វារដើរចេញ ហើយក្រុមគ្រួសារនឹកស្មានតែចេញទៅរកបត់ជើងតូច ក៏គ្មាននរណាចាប់អារម្មណ៍នោះទេ។

ដោយបាត់យូរពេកមិនឃើញវិលត្រឡប់មកវិញក្រុមគ្រួសារខិតខំដើររកទាំងយប់ដែរ។ ប៉ុន្តែនៅតែមិនឃើញ រហូតដល់ព្រឹកឡើង នៅតែមិនឃើញ នៅតែមិនឃើញទៀតក៏នូវតែបន្តនាំគ្នាដើរស្វែងរកតែនៅតែមិនឃើញ។ រហូតដល់វេលាម៉ោង៤រសៀល ថ្ងៃទី២៦ខែឆ្នាំដដែលមានអ្នកភូមិអ្នកចុះច្រូតស្មៅ នៅវាលស្រែដើម្បីឲ្យសត្វគោ ក្បែរផ្លូវបេតុងក្នុងភូមិចម្ងាយ៥០ម៉ែត្រ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ ក្នុងទឹកវាលស្រែជម្រៅត្រឹមជង្គង់ ស្លាប់បាត់ជីវិតទៅហើយ ទើបអ្នកឃើញហេតុការណ៍ស្រែកប្រាប់ក្រុមគ្រួសារនៃសពបង្កឲ្យមានការភ្ញាក់ផ្អើលពេញវាលស្រែ។

ក្រោយពីប្រទះឃើញ ត្រូវបានក្រុមគ្រួសារ សែងសាកសពយកមកដាក់លើគោក និងដឹកតាមគោយន្តយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី នៅវត្ត កិត្តប្បញ្ញោ ក្បែរកន្លែងកើតហេតុ ដោយមិនបានប្តឹងផ្តល់អ្វីឡើយ គ្រាន់តែសូមឲ្សសមត្ថកិច្ចជួយបញ្ជាក់ លិខិតមរណភាព តែប៉ុណ្ណោះដើម្បីបញ្ចប់រឿងកុំឲ្យមានបញ្ហាដល់ថ្ងៃក្រោយ៕

//youtu.be/VLNDOJwUqeo

photo_2016-09-26_20-13-12

photo_2016-09-26_20-13-14

photo_2016-09-26_20-13-16

មតិយោបល់