ព័ត៌មានជាតិ

បាញ់មួយគ្រាប់ប្លន់យក ZoomerX មួយគ្រឿងបានសម្រេច នៅផ្លូវជាតិលេខ៣ ចោមចៅ

ភ្នំពេញ: ជនសង្ស័យចំនួន ០២នាក់ បានបាញ់គំរាមមួយគ្រាប់ប្លន់យកម៉ូតូ ZoomerX ពីជនរងគ្រោះបានសម្រេច នៅម្តុំផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បើតាមភ្នាក់ងារឆ្លើយឆ្លងព័ត៌មានរបស់ Post News បានឲ្យដឹងថា ហេតុការណ៍ប្លន់នេះ បានកើតឡើងនៅវេលាមុននេះបន្តិច ដោយជនសង្ស័យមានគ្នាពីរនាក់ ជិះម៉ូតូម៉ាក ឌូក។ ចំណែកម៉ូតូជនរងគ្រោះដែលចោរប្លន់យកដោយសុវត្ថិភាពនោះ គឺម៉ាកZoomerX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA -8767។ ព័ត៌មាន លំអិត Post News នឹងផ្សាយនៅពេលបន្ទាប់៕

មតិយោបល់