ព័ត៌មានជាតិ

រថយន្តខ្នាតយក្ស១គ្រឿងដឹកជំនៀរឈើទ្រៀក បម្រុងឆ្លងដែនទៅវៀតណាម ត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាប

ត្បូងឃ្មុំ: រថយន្តប្រភេទយីឌុប១គ្រឿងដឹកជំនៀរឈើដើមទ្រៀកពេញ បម្រុងឆ្លងដែនទៅប្រទេសវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិក្តុល ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ស្របពេលដែលរថយន្តម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង ពាក់ស្លាកលេខកំពង់ចាម3A-4788 ដឹកអនុផលព្រៃឈើ ជំនៀរដើមទ្រាំង ចេញមកពីខេត្តក្រចេះ ខណ:មកដល់ស្រុកមេមត់ ដោយពុំមានច្បាប់អនុញ្ញាតក្នុងការដឹកជញ្ជូននោះ ក៏ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើមេមត់ សហការណ៍ជាមួយកម្លាំងនគរបាលស្រុកមេមត់ និងកម្លាំងយោធាសឹករងស្រុក ធ្វើការបង្ក្រាប និងរឹបអូសយកទៅរក្សាទុកនៅឃ្លាំងរដ្ឋបាលព្រៃឈើទន្លេបិទ។

សមត្ថកិច្ចបានបញ្ជាក់ថា ឈើទ្រៀកទាំងនេះអាចត្រូវបានគេដឹកចេញមកពីខេត្តក្រចេះ ឬខេត្តស្ទឹងត្រែង ដែលភាគច្រើនគឺដុះនៅតាមជ្រលងភ្នំ ដោយគេកាប់យកមកសម្រាប់កែច្នៃធ្វើជាចង្កឹះ វែកដួសបាយ និងរនាបគ្រែព្រោះមានសភាពរលោងល្អ កន្លងទៅក៏ធ្លាប់មានរថយន្តធំៗ ដឹកជំនៀរឈើដើមទ្រៀកឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំជាហូរហែផងដែរ៕

photo_2016-09-26_19-48-56

photo_2016-09-26_19-48-59

photo_2016-09-26_19-49-01

photo_2016-09-26_19-49-03

photo_2016-09-26_19-49-05

photo_2016-09-26_19-49-07

photo_2016-09-26_19-49-09

មតិយោបល់