រតនគិរីៈ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញនាំយកទេយ្យទាននិងបច្ច័យ វេរប្រគេនចំពោះព្រះសង្ឃ និងរាប់បាត្រឆ្លងក្នុងពិធីបុណ្យដាក់បិណ្ឌវេនទី១១ នៅវត្តពុទ្ធគិរីរតនារាម ដែលមានទីតាំងនៅក្នុងភូមិត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។
ក្នុងការនាំយកទេយ្យទាននិងបច្ច័យ វេរប្រគេនចំពោះព្រះសង្ឃ និងរាប់បាត្រឆ្លងក្នុងពិធីបុណ្យដាក់បិណ្ឌវេនទី១១ នៅវត្តពុទ្ធគិរីរតនារាម នេះដែរធ្វើឡើងដើម្បី ឧទ្ទិសកុសលផលបុណ្យទាំងនេះ ជូនដល់បុព្វការីជន ញាតិការទាំងប្រាំពីរសណ្តានដែលបានធ្វើមរណៈកាលទៅ និងបុព្វបុរស យុទ្ធជន យុទ្ធនារីកម្ពុជា ដែលបានពលីដើម្បីបុព្វហេតុជាតិ មាតុភូមិ៕
មតិយោបល់