ភ្នំពេញៈ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌ ពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលសាលាខណ្ឌពោធិ៍សែនជ័យក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ ក៏មានមិតិសំណេះសំណាលដល់មន្រ្តីក្រោមឱវាទថា ដោយផ្តាំផ្ញើសូមឲ្យបងប្អូនទាំងអស់ធ្វើដំណើរទៅលេងស្រុកកំណើត បើអ្នកជិះឡាន ត្រូវពាក់ខ្សែក្រវ៉ាត់ បើអ្នកជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ លោកក៏បានជួនពរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សូមជួបតែសេក្តីសុខទាំងអស់គ្នា។
ជាចុងក្រោយលោកអភិបានខណ្ឌបានចែកជួននូវអំណោយដល់មន្ត្រីសាលាខណ្ឌចំនួន២៥០នាក់ ដោយក្នុង១នាក់ៗ ទទួលបានអង្ករ២៥គីឡូក្រាម ថវិកា១០០០០ម៉ឺនរៀល។ ដោយឡែកក្រុមកីឡាកបាល់ទាត់ឧបត្ថមនូវស្រាបៀរកម្ពុជាម្នាក់១កេសផងដែរ៕
មតិយោបល់