ព័ត៌មានជាតិ

ឃើញជនជាតិឥណ្ឌាដេកលក់ ចូលលួចលុយ និងទូរស័ព្ទដៃ ត្រូវជាប់ខ្នោះ

ព្រះសីហនុ: នារីវ័យម្នាក់ ត្រូវបានកម្លាំងជំនាញក្រុងព្រះសីហនុធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចលុយ និងទូរស័ព្ទរបស់ជនជាតិឥណ្ឌាកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងបន្ទប់ជួល ផ្ទះសំណាក់ (ឡូរ៉ូប៉ា) ក្រុម15 ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ANG SISHiSH CHALIHA ភេតប្រុស អាយុ27ឆ្នាំ មុខរបរអាជីវករនៅស្រុក មកស្នាក់នៅបន្ទប់ខាងលើ។ ជនសង្ស័យឈ្មោះ សេង ស្រីរត្ន័ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រុម៥ ភូមិ៤ សង្កាត់៤ ព្រះសីហនុ បានធ្វើសកម្មភាពលួចយកប្រាក់ និងទូរស័ព្ទដៃទុកនៅលើតុ ពេលជនរងគ្រោះដេកលក់។

វត្ថុតាងដែលចាប់យកបានរួមមាន ៖ ទូរស័ព្ទដៃម៉ាកMOTOROLA ពណ៌ស និងប្រាក់ចំនួន500$។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

photo_2016-09-28_12-15-12

photo_2016-09-28_12-15-05

photo_2016-09-28_12-15-07

photo_2016-09-28_12-15-09

មតិយោបល់