កាលពីថ្ងៃទី ២២ សប្តាហ៍មុន ក្រុមហ៊ុន Rovio បានដាក់ឲ្យទាញយកនូវហ្គេម Angry Birds Space សម្រាប់ប្រព័ន្ធដំណើរការ Android OS, iOS, Mac និង PC លើកលែងតែ Windows Phone 7 ដែលមិនទាន់ប្រើប្រាស់បាន។
យោងតាមប្រភពព័ត៌មានដែលក្រុមហ៊ុន Rovio បានប្រកាសនៅលើ Twitter របស់ខ្លួន បានឲ្យដឹងថា ត្រឹមតែរយៈពេល ៣ថ្ងៃប៉ុណ្ណោះមានការទាញយករហូតដល់ទៅច្រើនជាង ១០ លានដងក្នុងការទាញយក។
គួរបញ្ជាក់ផងដែរថា Angry Birds គឺជាហ្គេមមួយដែលមានប្រជាប្រិយភាពខ្លាំងជាងហ្គេមដទៃ ដោយហេតុថា សូម្បីតែក្មេងតូចក៏អាចលេងហ្គេមនេះបានផងដែរ។ ប៉ុន្តែអ្វីដែលជាចម្ងល់នោះត្រង់ថា ហេតុអ្វីបាន Angry Birds Space មិនមានសម្រាប់ប្រព័ន្ធដំណើរការ Windows Phone ? ប្រធានទីផ្សាររបស់ Rovio បាននិយាយ ក្រុមហ៊ុនគ្មានគម្រោងសម្រាប់ផលិត Angry Birds Space សម្រាប់ Windows Phone នោះទេ ប៉ុន្តែ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន បានប្រាប់ Reuters ថាក្រុមហ៊ុនកំពុតតែធ្វើការសកម្មជាមួយនឹង Windows Phone។ សង្ឃឹមថថានឹងមានឆាប់ៗ….
មតិយោបល់