សៀមរាបៈ នារីម្នាក់អាយុ២៥ឆ្នាំ បានសម្រេចចិត្តចងកធ្វើអត្តឃាត នៅក្នុងបន្ទប់ជួលក្រោយផ្ទះ ជាមួយនឹងសារ៉ុង ដោយសារតែតូចចិត្តនឹងជំងឺប្រចាំកាយ។
ករណីចងកនេះកើតឡើងនៅក្រុមទី៧ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ តាមប្រភពពីកម្លាំងនគរបាលដែលបានចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះបានយកសារ៉ុង ចងក ខ្លួនឯងភ្ជាប់ទៅហ្នឹង រ៉ូតផ្ទះ នៃបន្ទប់ជួលខាងលើ ដែលមានកំពស់០២ម៉ែត្រ បណ្ដាលឲ្យដាច់ខ្យល់ស្លាប់។
នារីរងគ្រោះមានឈ្មោះ ង៉ោ គន្ធា អាយុ២៥ឆ្នាំ មុខរបរ រត់តុ មានស្រុក កំណើតភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប មូលហេតុដែលធ្វើឲ្យនាងចងកធ្វើអត្តឃាត បណ្ដាលមកពីនាងមានជំងឺប្រចាំកាយ។ នេះបើតាមការឲ្យដឹងពីក្រុមគ្រួសារ។ បច្ចុប្បន្នសពនារីរងគ្រោះ ក្រោយពីសមត្ថកិច្ចនគរបាលធ្វើកោសល្យវិច្ច័យ និងកំណត់ហេតុហើយសពត្រូវបានប្រគល់ជូនក្រុមគ្រួសាររួចរាល់ហើយផងដែរ ដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕





មតិយោបល់