ព័ត៌មានជាតិ

រថយន្តតូយ៉ូតាហាយ៉ាស់ដឹកអ្នកដំណើរបុកជាមួយរថយន្តបែនពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់

រតនគិរី: មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកតូយ៉ូតាហាយ៉ាស់ដឹកអ្នកដំណើរពីខេត្តរតនគិរីទៅភ្នំពេញ បានបុកជា​មួយ​នឹង​រថយន្តបែនចំក្បាលផ្នែកខាងឆ្វេង បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅ​វេលាម៉ោង៧និង១០នាទី​ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចទល់មុខពន្ធនាគាភ្នំស្វាយ ក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

យោងតាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត ម៉ាកតូយ៉ូតាហាយ៉ាស់ ដឹកអ្នកដំណើររបស់ក្រុមហ៊ុន លីហេង មួយ​គ្រឿង​ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AB-8672 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របទិសគ្នាជាមួយនឹងរថយន្តបែន ពណ៌ខៀវ លុះបាន​មក​ដល់​ចំណុចកើតហេតុ រថយន្តបែនបានបត់មកឆ្វេងក្នុងបំណងចូលលាងឡាន សង្ស័យមិនបានកាច់ភ្លើងស៊ីញ៉ូ រថយន្តម៉ាកតូយ៉ូហាយ៉ាស់ដឹកអ្នកដំណើរមកពី​ក្រោយ​ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកយ៉ាងពេញទំហឹងតែម្តង ចំក្បាលចំហៀងរថយន្តបែន បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ត្រូវបាន​រថយន្ត​សា​រ៉ែន ពន្ធនាគាដឹកបញ្ជូនជនរងគ្រោះទៅឯមន្ទីពេទ្យបង្អែកខេត្តភ្លាមៗផងដែរ។

បច្ចុប្បន្ន រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍យកមករក្សាទុកនៅការិយាល័យនៃស្នងការរដ្ឋាន​នគរបាលខេត្តរង់​ចាំដោះស្រាយនៅ​ពេលក្រោយតាមផ្លូវច្បាប់ ៕

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

មតិយោបល់