ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះឡើងផ្អើលផ្តើមចេញពីការទុស្សេខ្សែភ្លើងចេញពីប្រអប់បង្គោលភ្លើង ហ៊ុយផ្សែងទ្រលោម ផ្អើលអ្នកបុគ្គលិកក្នុងហាងលក់ម៉ូតូនាំគ្នាអូសម៉ូតូចេញមកក្រៅយ៉ាងព្រោងព្រាត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចហាងលក់ម៉ូតូមួយកន្លែង ដែលមានទីតាំងទល់មុខនឹងអូតែលស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេគឃើញមានផ្សែងហ៊ុយចេះពីប្រអប់បង្គោលភ្លើងដែលនៅខាងមុខហាងលក់ម៉ូតូខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ រួមនិងបុគ្គលិកក្នុងហាងម៉ូតូអ្នកខ្លះយកបំពង់ពន្លត់អគ្គិភ័យមកធ្វើការបាញ់ពន្លត់ អ្នកខ្លះទៀតអូសម៉ូតូចេញមកខាងក្រៅ ខ្លាចក្រែងទប់ស្ថានការណ៍មិនបាន ។ ប៉ុន្តែសំណាងល្អគឺអគ្គិភ័យខាងលើនេះបានរលត់ទៅវិញជាស្ថាពរ ដោយមិនបណ្តាលឲ្យមានការឆាបឆេះរាលដាលដល់ហាងលក់ម៉ូតូឬក៏រាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះឡើយ ៕
https://youtu.be/Zprye-cb4IM
មតិយោបល់