ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រសួងការពារជាតិអាមេរិក ព្រមានចាត់វិធានការក្តៅ លើកូរ៉េខាងជើង រឿងសាកល្បងមីស៊ីល និង នុយក្លេអ៊ែរ

អាមេរិច: ក្រសួងការពារជាតិអាមេរិក បានព្រមានថាខ្លួនកំពុងតែពិចារណាអំពីការប្រើប្រាស់ វិធីថ្មីក្នុងការឆ្លើយតបនឹងការធ្វើតេសត្តគ្រាប់មីស៊ីល ឬ នុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង ប្រសិនបើរដ្ឋកុម្មុយនិស្តមួយនេះ នៅតែមិនរាងចាល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១៦។

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក Mark Toner បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃអង្គារ ថា «យើងអំពាវនាវឲ្យកូរ៉េខាងជើង បញ្ឈប់រាល់ទង្វើដែលនាំឲ្យតំបន់ទាំងមូល អស្ថិរភាព ហើយត្រូវយកពេលនេះទៅផ្តោតសំខាន់លើអ្វី ដែលខ្លួនត្រូវធ្វើវិញ ជាពិសេសគឺការប្តេជ្ញា ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ ទីក្រុងវ៉ាស៊ីនតោន កំពុងរៀបចំយុទ្ធវិធីថ្មី ដើម្បីឆ្លើយតប យ៉ាងមានប្រសិទ្ធភាពប្រសិនបើកូរ៉េខាងជើង ហ៊ានធ្វើតេស្តមីស៊ីល និងនុយក្លេអ៊ែរទៀត»។

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក មិនបានបញ្ជាក់អំពី វិធីដែលខ្លួននឹងត្រូវប្រើប្រាស់ ទៅលើកូរ៉េខាងជើងនោះទេ ប៉ុន្តែអាមេរិកបានបញ្ជាក់គោលជំហររបស់ខ្លួនក្នុងការ ការពារឲ្យបាន នូវសន្តិភាព និង ស្ថិរភាពនៃតំបន់ឧបទ្វីបកូរ៉េ ហើយខ្លួនក៏បានព្យាយាមទាញកូរ៉េខាងជើង ឲ្យមកចូលរួមតុចរចាឡើងវិញផងដែរ៕

photo_2016-04-27_13-20-39 photo_2016-04-27_13-20-40

មតិយោបល់