លួចម៉ូទ័របូមទឹកក្នុងវត្តព្រែហូរ បម្រុងយកទៅលក់ ព្រះមិនជួយ ត្រូវសមត្ថកិច្ចក្របួចជាប់ទាំងអស់

កណ្តាលៈ ជនសង្ស័យចំនួន ០៤នាក់ ដែលបានធ្វើសកម្មភាពលួចយកម៉ូទ័របូមទឹកក្នុងស្រះ នៅក្នុងវត្តព្រែកហូរ ហើយបម្រុងយកទៅលក់ ប៉ុន្តែព្រះមិនជួយ ក៏ត្រូវសមត្ថកិច្ចក្របួចជាប់ទាំងអស់។

ហេតុការណ៍លួចនេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ចំណុចក្នុងវត្តព្រែកហូរ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះទុយ សាន ភេទប្រុស អាយុ៦៨ឆ្នាំទីលំនៅ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជា គណ:កម្មការវត្តព្រែកហូរ ។

ចំណែកជនល្មើសមានគ្នា៤នាក់ដែលសមត្ថកិច្ចក្របួចបាននោះគឺទី១-ឈ្មោះសន វិសាល ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះសុត ចាន់ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ, ទី៣-ឈ្មោះឃុន ម៉េងហាក់ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ និងទី៤-ឈ្មោះហោ វិជ្ជា ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។

វត្ថុតាងដកហូត រួមមាន ម៉ូទ័របូមទឹក(ប្រភេទជ្រលក់ក្នុងទឹក)ចំនួន២, ម៉ូតូ០២គ្រឿង(ម៉ាកSUZUKI vivaពណ៌ខ្មៅ០១គ្រឿង សេរី២០០៨ពាក់ផ្លាកលេខកណ្តាល១K.៨០១៥ និងម៉ាកYAMAHA Sirius ពណ៌ខ្មៅពាក់ផ្លាកលេខខេមរភូមិន្ទ០៩ ១.៧៧០៨មួយគ្រឿង)។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ជនល្មើសឈ្មោះឃុន ម៉េងហាក់ និងឈ្មោះសុតចាន់ដារ៉ា បានធ្វើសកម្មភាពចូលលួចម៉ូទ័រដូចខាងលើដែលជនរងគ្រោះទុកបូមទឹកក្នុងស្រះនៅក្នុងវត្តជាប្រចាំរាល់ថ្ងៃ ហើយបានគេចខ្លួនបាត់ដោយយកម៉ូទ័រទៅលាក់ទុកនៅក្បែរ ផ្ទះរបស់ឈ្មោះឃុន ម៉េងហាក់ ក្រោយពីបានទទួលបណ្តឹងផ្ទាល់មាត់ ពីជនរងគ្រោះ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកហូរ សហការ ជាមូយកំលាំងផ្នែកជំនាញក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវ ចាប់ឃាត់ខ្លួនជនល្មើសនិងបក្សពួករួមទាំងវត្ថុតាងដូចខាងលើនៅពេលជនល្មើសទាំង៤នាក់កំពុងឌុបយកម៉ូទ័របំរុង យកទៅលក់នៅចំណុចគល់ស្ពានផ្លូវ៦០ម៉ែត្រ។
នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង០៣ និង៣០នាទីរសៀល សមត្ថកិច្ចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពលួចយកម៉ូទ័រខាងលើពិតប្រាកដមែនចំពោះគ្រឿងញៀនវិញពួកខ្លួនបានប្រើប្រាស់អស់រយ:ពេលប្រហែលបីឆ្នាំរហូតមកហើយ៕

photo_2016-09-29_20-33-08photo_2016-09-29_20-33-10

មតិយោបល់