ព័ត៌មានជាតិ

ឡើងកាប់មែកសង្កែតោងប៉ះចំតំណរខ្សែភ្លើងឆក់ធ្លាក់បោកក្បាលចំថ្មស្លាប់

ភ្នំពេញ: ស្រីវ័យចំនាស់ម្នាក់ បានដាក់ជណ្តើរឡើងកាប់មែកសង្កែ រួចយកដៃតោងខ្សែភ្លើងចំមុខដំណរ បណ្ដាលឲ្យឆក់ធ្លាក់មកក្រោមបោកក្បាល ទៅនឹងថ្មស្លាប់នៅនឹងកន្លែងតែម្ដង។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ១០និង ៤០នាទីថ្ងៃ ត្រូវនិងថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៦ នៅក្រោមដើមសង្កែក្បែរផ្ទះ ស្ថិត ក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

សពជនរងគ្រោះ មានឈ្មោះ ម៉ម រុំ ភេទស្រី អាយុ ៧០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកើតហេតុខាងលើ ជាស្ត្រី មេម៉ាយ។ បើតាមសម្តីប្អូនថ្លៃ ឈ្មោះ សេង ថា ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅ ក្បែរផ្ទះជនរងគ្រោះ បាននិយាយថា មុនពេលកើតហេតុរូបគាត់ ទើបបានមកពីលេងផ្ទះកូននៅភូមិព្រែក អញ្ចាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ លុះបងថ្លៃរបស់គាត់ (សព) បានប្រើគាត់ឲ្យលើកជណ្ដើរ ដាក់ឲ្យគាត់ ដើម្បីឡើងកាប់មែកសង្កែ ព្រោះអីខ្លាចបាក់មកលើផ្ទះគាត់។

ខណ:ជនរងគ្រោះ បានឡើងទៅកាប់មែកសង្កែ ដោយដៃម្ខាងកាន់កាំបិតកាប់ និងដៃម្ខាងទៀតតោងខ្សែភ្លើង តែដោយសាររូបគាត់ កាន់អត់មើលចំកន្លែង ខ្សែភ្លើងដាច់រលាត់ក៍បណ្តាលឲ្យឆក់ ហើយនៅពេលដែលឆក់ ជនរងគ្រោះ បានស្រែកថា កូនអើយជួយម៉ែផង ពេលនោះរូបគាត់ រត់មកមើលរួចបានស្រែកប្រាប់ប្រពន្ធ របស់គាត់ឲ្យមកជួយ តែខណ:ជនរងគ្រោះ បានធ្លាក់ពីលើជណ្ដើរ បោកក្បាលទៅនិងថ្ម បាត់មាត់បាត់ករ ឈឹង ពេលនោះពួកគាត់ពីនាក់ប្តីប្រពន្ធ បានស្រែកឲ្យគេជួយ រួចបានយកដីខ្សាច់មកកប់ជនរងគ្រោះ តែជនរងគ្រោះ បានដាក់ខ្យល់ ស្លាប់បាត់ទៅហើយ ។

នៅពេលពួកគាត់ បានផ្តល់ដំណឹងទៅឲ្យសមត្ថកិច្ចមូលដ្ឋាន និងទំនាក់ទំនងទៅ ខាងជំនាញឲ្យមក ធ្វើកោសល្យវិច័យមើលថា សពនេះពិតជាស្លាប់ ដោយសារតែឆក់ខ្សែឆក់ខ្សែភ្លើង ពិតប្រាកដមែន រួចហើយបានប្រគល់ សពឲ្យទៅក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅផ្ទះ ជនរងគ្រោះផ្ទាល់ ៕

មតិយោបល់