ព័ត៌មានបច្ចេកវិទ្យា

នរណាជាកំពូលមហាសេដ្ឋីបច្ចេកវិទ្យាមានលុយច្រើនជាងគេ?

អាមេរិក: ទស្សនាវដ្ដី Forbes បានចេញផ្សាយនាពេលថ្មីៗនេះថា លោក Bill Gates បានធ្លាក់ពី​តំណែង​កំពូលមហាសេដ្ឋីលំដាប់ទី១ ដែលមានលុយច្រើនជាងគេ ដោយតំណែងមួយនេះ ត្រូវបានធ្លាក់​ទៅលើ​លោក Amancio Ortega មហាសេដ្ឋីអេស្ប៉ាញ។

ខាងក្រោមនេះគឺជាតារាងបញ្ចីឈ្មោះកំពូលមហាសេដ្ឋីបច្ចេកវិទ្យាទាំង ១០រូប៖

១០) លោក Michael Dell
លោក Michael Dell ស្ថាបនិកក្រុមហ៊ុន Dell និងជាកំពូលមហាសេដ្ឋីអាមេរិក ដោយគិតត្រឹមថ្ងៃនេះ លោកមានលុយ ២០ពាន់លានដុល្លារ​អាមេរិក។

០៩) លោក Ma Huateng
ជាកំពូលមហាសេដ្ឋីចិន ដែលប្រភពចំណូលបានមកពី​ការផ្ដល់សេវាកម្មអ៊ីនធើណែត (Internet Services) មានលុយ ២៥.១ពាន់លានដុល្លារអាមេរិក។

០៨) លោក Steve Ballmer
លោក Steve Ballmer ជាអតីតស្ថាបនិកក្រុមហ៊ុន Microsoft ដោយបានដើរចេញពីក្រុមហ៊ុនដោយសារតែ​បញ្ហាប្រាក់ចំណូល Microsoft ធ្លាក់ចុះ និងដោយសារតែ​ខាតបង់ច្រើនទៅលើអាជីវកម្មទូរស័ព្ទចល័ត ដែលទិញពីក្រុមហ៊ុន Nokia។ លោក Steve Ballmer បច្ចុប្បន្នមានលុយ ២៧.១ពាន់លានដុល្លារអាមេរិក។

០៧) លោក Jack Ma
កំពូលមហាសេដ្ឋីចិន និងជាបិតាស្ថាបនិកក្រុមហ៊ុនលក់ទំនិញយក្សចិន Alibaba ដោយបច្ចុប្បន្ន​លោកមាន​លុយ ២៧.៩លានដុល្លារអាមេរិក។

០៦) លោក Sergey Brin
លោក Sergey Brin ជាស្ថាបនិកក្រុមហ៊ុន Google ដោយបានសាងក្រុមហ៊ុនបច្ចេកវិទ្យាមួយ​នេះ ជា​មួយនឹងលោក Larry Page។ បច្ចុប្បន្នលោក Sergey Brin មានលុយ ៣៧.៣ពាន់លានដុល្លារអាមេរិក។

០៥) លោក Larry Page
ជាសហស្ថាបនិកក្រុមហ៊ុន Google ដោយបានបង្កើតវាឡើងជាមួយ លោក Sergey Brin។ បច្ចុប្បន្ននេះ លោក Larry Page ជាអ្នកគ្រប់គ្រង់ធំរបស់ Google ខណ:ដែលទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណ​ថា លោកមានលុយ ៣៨.២ពាន់លានដុល្លារអាមេរិក។

០៤) លោក Larry Ellison
ជាស្ថាបនិកក្រុមហ៊ុន Oracle និងជាមិត្តភ័ក្តិដ៏ជិតស្និទ្ធជាមួយនឹងលោក Steve Jobs ស្ថាបនិកក្រុមហ៊ុន Apple។ លោក Larry Ellison បច្ចុប្បន្នមានលុយ ៥០.៥ពាន់លានដុល្លារអាមេរិក។

០៣) លោក Mark Zuckerberg
ជាសហស្ថាបនិក និងជានាយកប្រតិបត្តិ Facebook។ បចច្ចុប្បន្នលោក Mark Zuckerberg ក៏ជាកំពូល​​មហាសេដ្ឋីវ័យក្មេងជាងគេបំផុតផងដែរ ដែលមានលុយ ៥៤.៧ពាន់លានដុល្លារអាមេរិក។

០២) លោក Jeff Bezos
លោក Jeff Bezos ជាកំពូលមហាសេដ្ឋីលក់ទំនិញអនឡាញយក្ស Amazon ដោយបច្ចុប្បន្នមានលុយ ៦៥.៧ពាន់លានដុល្លារអាមេរិក។

០១)​ លោក Bill Gates
ជាកំពូលមហាសេដ្ឋីចាស់វស្សាជាងគេបំផុត ដែលកាន់តំណែងលេខ១ ប៉ុន្តែប៉ុន្មានថ្ងៃនេះ បានធ្លាក់ពី​តំណែង ដោយសារតែលោក Amancio Ortega មហាសេដ្ឋីអេស្ប៉ាញ បានវ៉ាដាច់។ បច្ចុប្បន្នកំពូលមហាសេដ្ឋី Microsoft រូបនេះ មានលុយ ៧៧.៤ពាន់លានដុល្លារអាមេរិក។

top10-tech

បញ្ជាក់៖ តួលេខនៃចំនួនលុយនេះ ត្រូវបានស្រង់ចេញពីគេហទំព័រទស្សនាវដ្ដី Forbes នៅថ្ងៃទី១០ ខែ​កញ្ញា៕

មតិយោបល់