ព័ត៌មានជាតិ

កាមរីព្រលះម៉ូតូស្មាស បុរសម្នាក់របួសបាក់ដៃ​ និងភ្លៅ

ពោធិ៍សាត់ៈ យុវជនម្នាក់ បានរងរបួសបាក់ដៃ និងភ្លៅ បន្ទាប់ពីជិះម៉ូតូ ត្រូវរថយន្តវេលាម៉ោង៥៖៣០នាទីល្ងាចថ្ងៃទី៣០ កញ្ញា ២០១៦ នៅចំណុចជិតអាងបង្ហៀររលាប ក្នុងភូមិរលាប ស្រុករលាប ខេត្តពោធិ៍សាត់។

ប្រភពពីសាក្សីបានប្រាប់សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរបង្ក ដោយរថយន្តកាមរី ពណ៌ស្លែ ស្លាកលេខ 2A-1493 បើកបរដោយឈ្មោះ ថាន ថា ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិជុំនិ ឃុំអន្លង់វិល ស្រុកសង្កែបានបុកជាមួយម៉ូតូស្មាស ស្លាកលេខ 1B-3866 បើកបរដោយឈ្មោះ សុ គុន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិវត្តហ្លួង សង្កាត់លលកស បណ្ដាលឲ្យរបួសបាក់ដៃ និងបាក់ភ្លៅ អ្នករួមដំណើរឈ្មោះ គឹមហាន ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិដូចគ្នា មិនមានរបួសទេ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅកាន់មន្ទីរពេទ្យ ។ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចអូសយកមករក្សាទុកអធិការដ្ឋានស្រុក រង់ចាំដោះស្រាយពេលក្រោយ៕

photo_2016-10-01_11-07-00photo_2016-10-01_11-06-54photo_2016-10-01_11-06-58

មតិយោបល់