ព័ត៌មានជាតិ

ឪពុកម្តាយធ្វេសប្រហែស បណ្តោយកូនឲ្យទៅលេងទឹកប្រឡាយម្នាក់ឯង លង់ទឹកស្លាប់

បាត់ដំបងៈ ថ្ងៃបុណ្យភ្ជុំបិណ្ឌនាំកូនទៅដើលេងកំសាន្តជា លក្ខណៈគ្រួសារ បែរជាមានធ្វេសប្រហែស បណ្តោយឲ្យ កូនចុះលេងទឹកចំកន្លែងជ្រៅ នៅប្រឡាយចិនបណ្តាលឲ្យ លង់ទឹក។

លោកវរសេនីយ៍ត្រី ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ២ និង២០នាទីរសៀល នៅចំណុចតាសាម ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ មានករណីក្មេងលង់ទឹកប្រឡាយចិនស្លាប់កើតឡើង ១លើក ដោយក្មេងប្រុសរងគ្រោះរាឈ្មោះ ធឿន ដារ៉ា អាយុ ១០ឆ្នាំ រស់នៅ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ចុះងូចទឹក ចំកន្លែងជ្រៅ។

ដោយឆ្លងតាមការចុះពិនិត្យនៅកន្លែងកើតហេតុ និងសាកសព របស់ជនរងគ្រោះឈ្មោះ ធឿន ដារ៉ា សមត្ថកិច្ចអាច សន្និដ្ឋានបានថាជនរងគ្រោះ ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធី បុណ្យសពតាមប្រពៃណីទំនៀមទំលាប់ខ្មែរ៕

photo_2016-10-02_19-34-46

មតិយោបល់