បរទេសៈ មានមូលហេតុច្រើនណាស់ដែលបណ្តោលឲ្យកើតមុនខ្ទុះ រួមមានកង្វះអនាម័យ, ប៉ះពាល់សារធាតុគីមី, របបអាហារប្រចាំថ្ងៃមិនល្អ, បាក់តេរីឆ្លងចូលតាមរន្ធរោម និងការឡើងអ័រម៉ូនជាដើម។
ប៉ុន្តែបញ្ហាស្បែកមួយប្រភេទនេះអាចដោះស្រាយបាន ដោយប្រើទឹកដោះគោយ៉ាអួ។ ទឹកដោះគោយ៉ាអួ គឺជាប្រភពវីតាមីន B6, វីតាមិន B12, អាស៊ីតឡាក់ទិច និងប្រូតេអ៊ីន។ សមាសធាតុទាំងអស់នេះហើយ ធ្វើឲ្យវាមានប្រសិទ្ធិភាពក្នុងការលាងសម្អាតស្បែក, បំបាត់ការរលាក និងលើកកម្ពស់ដល់ការបង្កើតកោសិកាថ្មីឡើងវិញ។
តើត្រូវប្រើទឹកដោះគោយ៉ាងដូចម្តេចទៅ ទើបអាចកម្ចាត់មុនខ្ទុះបាន? សូមអនុវត្តវិធីសាមញ្ញៗដូចខាងក្រោម៖
ជំហ៊ានទី ១៖ ដុតកម្តៅទឹកដោះគោមួយពែងក្នុងកម្រិតសីតុណ្ហភាពទាប។ នៅពេលដែលពុះហើយ សូមលើកចុះទុកឲ្យត្រជាក់។
ជំហ៊ានទី ២៖ បន្ថែមអំបិល ៣ស្លាបព្រាកាហ្វេទៅក្នុងទឹកដោះគោដែលបានចម្អិនហើយ។
ជំហ៊ានទី ៣៖ បន្ថែមកម្ទេចនំប៉័ងបន្តិចចូលតាមក្រោយ។
ជំហ៊ានទី៤៖ លាយល្បាយឲ្យជ្រាបចូលគ្នាសព្វល្អ។
ជំហ៊ានទី៥៖ ចាប់អនុវត្តល្បាយនេះដោយផ្ទាល់នៅលើកន្លែងដែកើតមុន។
ជំហ៊ានទី៦៖ ទុកឲ្យបានចំនួន ៣០នាទី ទើបលាងជម្រះចេញ។ ជាពិសេសត្រូវអនុវត្តឲ្យបានច្រើនក្នុងមួយថ្ងៃ។
រូបមន្តមួយនេះពុំមានផលប៉ះពាល់អ្វីឡើយ ហើយបញ្ហាមុននឹងបាត់អស់ ស្បែកក៏វិលត្រឡប់មកស្រស់ស្អាតវិញយ៉ាងឆាប់៕
មតិយោបល់