ព័ត៌មានជាតិ

មន្រ្តីសាលាស្រុកប្រាសាទសំបូរយកតួនាទីអាងដើម្បីឈូសឆាយដីព្រៃបម្រុងរបស់រដ្ឋដោយមិនញញើតច្បាប់

កំពង់ធំៈ សកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋត្រូវបានគេដឹងថា មានមន្រ្តីសាលាស្រុកប្រាសាទសំបូរបានឃុបឃិតគ្នា​ជាប្រព័ន្ឋ​តាំងពីមេព្រៃ រហូតដល់ថ្នាក់ស្រុក បានរំលោភបំពានដីព្រៃរបស់រដ្ឋ យកគ្រឿងចក្រមក ឈូសឆាយដីព្រៃបម្រុងរបស់រដ្ឋជិត៥០​ហិចតាដោយ​មិនញ​ញើត​ច្បាប់នោះឡើយ។

ឈ្មួញដ៏សកម្មក្នុងការឈូសឆាយដីព្រៃ ត្រូវបានគេស្គាល់ឈ្មោះ ហោ តាំងអ៊ី ដែលបានយកតួនាទីកំបាំងមុខជាមន្ត្រីសាលាស្រុកប្រាសាទសំបូរបាន​យក​គ្រឿងចក្រ​ទៅឈូសឆាយដីព្រៃនៅចំណុចអូរអ្នកតាកែ ស្ថិតនៅភូមិសង្គមថ្មី ឃុំតាំងក្រសៅរ៏ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ជាក់ស្តែងនៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ សកម្មភាពឈូសឆាយដីព្រៃដីរាប់សិបហិចតា តែគេពុំឃើញមានការឈឺឆ្អាលពីសំណាក់អាជ្ញាធរ និងមេព្រៃនោះឡើយ បណ្តែតបណ្តោយឲ្យមានការយកគ្រឿងចក្ររបស់លោក ហោ តាំងអ៊ី ជាមន្ត្រីសាលាស្រុកប្រាសាទសំបូរ ទៅឈូសឆាយលើដីព្រៃ​បម្រុងដោយគ្រឿងចក្រ២គ្រឿងបានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ។

ទាក់ទងនឹងបញ្ហានេះដែរ លោក ហោតាំងអ៊ី មន្ត្រីសាលាស្រុកនិង ជាម្ចាស់គ្រឿងចក្រមិន អាចសុំការបំភ្លឺបានទេ ពីព្រោះទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកលើកទទួលឡើយ។

ចំណែកលោក ខៀវ ប៉ាង អភិបាលស្រុកប្រាសាទសំបូរបានឆ្លើយថាដីនៅចំណុចនេះជាដីបម្រុងរបស់រដ្ឋ ហើយលោកមិនបានអនុញ្ញាតិឲ្យមានការ​ឈូសឆាយទេ! បន្ទាប់ពីទទួលព័ត៍មាននេះបានហើយចាំលោកបញ្ជាឲ្យសមត្ថកិច្ចចុះទៅពិនិត្យទីតាំងនោះ។

លោក តឹប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានឲ្យដឹងថា បើដីមានប្លង់កម្មសិទ្ធិខេត្ត បានអនុញាតិឲ្យឈូសឆាយមែនតែបើ​មន្ត្រីរបស់​លោកចុះទៅពិនិត្យនៅចំណុចនោះ ឃើញថាគ្មានប្លង់ទេ! លោកនឹងចាត់វិធានការតាមច្បាប់។

ក្នុងនោះដែរ ក៏មានការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋថា សកម្មភាព ឈូស ឆាយដីព្រៃបានកើតឡើងមិនឈប់ឈរនេះទំនង​ជាមានចរចារគ្នា​ទុកមុន ជាមួយមន្ត្រីជំនាញ និងអាជ្ញាធរ មូលដ្ឋាន ៕

សកម្មភាពឈូសឆាយព្រៃសកម្មភាពឈូសឆាយព្រៃសកម្មភាពឈូសឆាយព្រៃ

មតិយោបល់