ព័ត៌មានជាតិ

អាជ្ញាធរកម្ពុជា ជួយសង្គ្រោះស្ត្រីខ្មែរ៣នាក់ ដែលត្រូវមេខ្យល់បោកឲ្យរៀបការជាមួយប្ដីចិន

ភ្នំពេញ: អាជ្ញាធរកម្ពុជា ប្រចាំប្រទេសចិន បានសហការធ្វើការសង្គ្រោះស្ត្រីខ្មែរ៣នាក់ ឲ្យបានត្រឡប់មកមាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦។

តាមអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ឲ្យដឹងថា ស្ត្រីខ្មែរ រងគ្រោះទាំង៣នាក់ ក្នុងនោះ មានម្នាក់ ឈ្មោះ រ.ស.ភ មកពីខេត្តកំពង់ចាម ត្រូវបានមេខ្យល់បោកបញ្ឆោត ដោយសន្យាជួយរកប្តីជនជាតិចិន ដែលមានជីវភាពធូរធាររៀបការជាមួយ ហើយត្រូវបានប៉ូលិសក្រុង Leping ឃាត់ខ្លួន។

ដោយឡែក ស្ត្រីខ្មែររងគ្រោះ២នាក់ផ្សេងទៀត រួមមាន ១-ឈ្មោះ ឈ.ថ.ន អាយុ២៩ឆ្នាំ មកពីខេត្តព្រៃវែង និងទី២-ឈ្មោះ ឌ.ណ អាយុ១៨ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង។ ស្ត្រីទាំងពីរ ត្រូវបានមេខ្យល់បោកបញ្ឆោតមករៀបការជាមួយបុរសជនជាតិចិន ហើយរស់នៅជាមួយប្តីក្នុងខេត្តអានហួយ និងខេត្តជឺជាំង ដោយពុំមានការចុះលិខិតអាពាហ៍ពិពាហ៍។ នារីទាំងពីរ ត្រូវប្តីជនជាតិចិន វាយធ្វើបាប និងបិទសិទ្ធិសេរីភាព៕

%e1%9e%9f%e1%9f%92%e1%9e%90%e1%9e%b6%e1%9e%93%e1%9e%8f%e1%9f%86%e1%9e%8e%e1%9e%b6%e1%9e%84%e1%9e%80%e1%9e%98%e1%9f%92%e1%9e%96%e1%9e%bb%e1%9e%87%e1%9e%b6-%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%85%e1%9e%b6

%e1%9e%9f%e1%9f%92%e1%9e%90%e1%9e%b6%e1%9e%93%e1%9e%8f%e1%9f%86%e1%9e%8e%e1%9e%b6%e1%9e%84%e1%9e%80%e1%9e%98%e1%9f%92%e1%9e%96%e1%9e%bb%e1%9e%87%e1%9e%b6-%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%85%e1%9e%b6

មតិយោបល់