ព័ត៌មានអន្តរជាតិ

អ្នកកាសែតដ៏ល្បីរបស់​អូឡង់ ត្រូវក្រុម ISIS បាញ់សម្លាប់នៅលីប៊ី

បរទេស:អ្នកកាសែត Jeroen Oerlemans ដ៏ល្បីល្បាញរបស់ប្រទេសហូឡង់ម្នាក់ ត្រូវបានបាញ់សម្លាប់ដោយក្រុម ដែលមានសម្ព័ន្ធជាមួយ ISIS នៅក្រុង Sirte ប្រទេសលីប៊ី ស្ថិតនៅភាគខាងកើតចម្ងាយ ៤៥០គីឡូម៉ែត្រ ពីទីក្រុងទ្រីប៉ូលី ។

លោកបណ្ឌិត Akram Gliwan អ្នកនាំពាក្យមន្ទីរពេទ្យមួយក្នុងតំបន់ Misrata ដែលនិន្នាការគាំទ្ររដ្ឋាភិបាលបានប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា Oerlemans ត្រូវបានគេបាញ់ចំទ្រូងដោយ ក្រុមអ្នកប្រម៉ាញ់ (sniper) របស់ ISIS នៅប្រទេសអ៊ីរ៉ាក់ ។ បុរសវ័យ ៤៥ឆ្នាំរូបនេះ ធ្លាប់បម្រើការងារនៅក្នុងប្រទេសលីប៊ី សម្រាប់អង្គការមួយចំនួន ក្នុងនោះរួមទាំងទស្សនាវដ្តី Belgian Weekly Knack ហើយបានបញ្ជាក់ពី ការស្លាប់របស់លោក កាលពីថ្ងៃអាទិត្យផងដែរ ។

នៅលើគេហទំព័រ Belgian Weekly Knack បាននិយាយ អ្នកការសែតល្បីល្បាញរូបនេះ ត្រូវបានបាញ់នៅពេលដែលលោកកំពុងធ្វើរបាយការណ៍បទយកការណ៍មួយ ដែលមានចំណងជើងថា «បួងសួងកម្លាំងសម្រាប់ក្រុមគ្រួសាររបស់គាត់» ។

គួរបញ្ចាក់ផងដែរថា មានមនុស្សរាប់រយនាក់ផងកំពុងរំលែកទុក្ខលោក និងក្រុមគ្រួសារ របស់លោក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយនឹងចងចាំអ្នកកាសែត ល្បីឈ្មោះមួយរូបនេះ នៅក្នុងក្រអៅបេះដូងប្រជាជនហូឡង់ រួមទាំងសកលលោកទាំងមូល ៕

Jeroen

មតិយោបល់