ព័ត៌មានសិល្បៈ និងកម្សាន្ត

តុលាការសម្រេចកិច្ចព្រមព្រៀងរវាង Angelina Jolie និង Brad Pitt

អាមេរិកៈ គេហទំព័រ Yahoo បានរាយការណ៍ថា ស្ថានភាពរបស់ក្រុមគ្រួសារតារាហូលីវូត Angelina Jolie និង Brad Pitt ក្រោយពេលដាក់ពាក្យបណ្តឹងលែងលះ តុលាការបានសម្រេចកិច្ចព្រមព្រៀងមួយ ស្ដីពីរឿងសិទ្ធិចិញ្ចឹមកូនទាំងប្រាំមួយនាក់ ជាបណ្តោះអាសន្នសិន ខណៈដែលតុលាការ កំពុងរកដំណោះស្រាយជូនអ្នកទាំងពីរ ។ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ។

ប្រភពដ៏ដែលបានឲ្យដឹងថា Angelina Jolie និង Brad Pitt ត្រូវគោរពនឹងអនុវត្ត តាមសេចក្តីព្រាងច្បាប់ ដូចខាងក្រោម៖ -Angelina Jolie ទទួលសិទ្ធចិញ្ចឹមកូនទាំង៦នាក់ តែម្នាក់ឯងគត់ – លោក Brad ទទួលបានសិទ្ធិសួរសុខទុក្ខកូន ដែលស្ថិតក្រោមលក្ខខណ្ឌ សួរសុខទុក្ខលើកដំបូង ត្រូវមានអ្នកសម្របសម្រួល អ្នកនោះមានសិទ្ធសម្រេចថា តើត្រូវអនុញ្ញាតឲ្យសួរសុខទុក្ខ បានឬមិនបាន? ឬមួយក៏ត្រូវមានអ្នកសម្របសម្រួល នៅជាប់ជាមួយ Brad ពេលជួបកូនៗ ។ – លោក Brad នឹងត្រូវពិនិត្យ រាងកាយពេលមកជួបកូនៗ ព្រោះលោកមានជាប់ពាក់ព័ន្ធ ជាមួយករណីគ្រឿងញៀននិង គ្រឿងស្រវឹង។ – លោក Brad និង Angelina ត្រូវពិគ្រោះយោបល់ជាមួយអ្នកសម្របសម្រួល ក្រៅពីនោះ ទាំងកូនៗគ្រប់គ្នា ក៏អាចមកសម្របសម្រួល ជាលក្ខណៈក្រុមគ្រួសារតែមួយ។

គួរបញ្ចាក់ដែរថា យើងមានសេចក្ដីរំភើប នឹងសប្បាយរីករាយជាមួយ កិច្ចព្រមព្រៀងនេះ ទោះយ៉ាងណាកិច្ចព្រមព្រៀងនេះ នឹងជួយសម្របសម្រួលជូនអ្នក ទាំងពីរ ក្នុងរយៈពេលបីសប្តាហ៍ បន្ទាប់ពីនាយកដ្ឋានកុមារនិងគ្រួសារ ចេញនូវកិច្ចព្រងព្រៀងថ្មី ឬសម្រេចលទ្ធភាពណាមួយ ដែលអាចទៅរួច ជូនអ្នកទាំងពីរ បន្ទាប់មកនឹងបញ្ជូន សំណើររឿងទៅតុលាការ ៕

%e0%b8%84%e0%b8%a3%e0%b8%ad%e0%b8%9a%e0%b8%84%e0%b8%a3%e0%b8%b1%e0%b8%a7%e0%b9%81%e0%b8%9a%e0%b8%a3%e0%b8%94-%e0%b8%9e%e0%b8%b4%e0%b8%95%e0%b8%95%e0%b9%8c

មតិយោបល់