ព្រះវិហារៈ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលដ្ឋប្រទះឃើញអណ្តែតនៅក្នុងទឹកស្ទឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្ទឹងសែនមនោរម្យ ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ ចក់ ជឹង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិពង្រ ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បច្ចុប្បន្នស្នាក់នៅចំណុចស្ទឹងសែនមនោរម្យ ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
សមត្ថកិច្ចបានបន្តថា ក្រោយពីមានការភ្ញាក់ផ្អើលនេះរួចមក សមត្ថកិច្ចនគរបាលជំនាញ បានចុះទៅធ្វើការពិនិត្យសាកសពជនរងគ្រោះដល់កន្លែងកើតហេតុ បានឲ្យដឹងថាដោយ ផ្អែកតាមការបំភ្លឺរបស់ឈ្មោះធឹប ធា ដែលត្រូវជាកូនចុងរបស់ជនរងគ្រោះ ទើបអាចសន្និដ្ឋានបានថា សាកសពនេះស្លាប់កាលពីថ្ងៃទី១ខែតុលា ឆ្នាំ២០១៦ ដោយជំងឺខ្យល់គរ និងរមួលក្រពើជើងខាងស្តាំ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់