បរទេសៈ ពេលដែលអ្នកកំពុងតែមានភាពរីករាយជាមួយនឹងការមានផ្ទៃពោះ អ្នកគួរតែកុំភ្លេច បន្ថែមអាហាររូបត្ថម្ភល្អៗឲ្យសោះ។ ព្រោះវាជាដំណាក់កាលមួយដ៏សំខាន់បំផុតដែលអាចជួយលើកកម្ពស់ដល់សុខភាពម្តាយ និងទារកមិនឲ្យជួបប្រទះនូវផលវិបាកផ្សេងៗ។
ប្រសិនបើអ្នកម្តាយមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ការលូតលាស់របស់ទារកនឹងជួបបញ្ហា។ ដូច្នេះ អ្នកម្តាយត្រូវតែបរិភោគអាហារដែលសម្បូរវីតាមីន និងប្រូតេអ៊ីនជាចាំបាច់។
ស៊ុតៈ ស៊ុតសម្បូរទៅដោយប្រូតេអ៊ីន ដែលអាចជួយឲ្យសាច់ដុំ និងឆ្អឹងរបស់ទារកលូតលាស់បានល្អ។
ត្រីៈ ត្រីគឺជាប្រភពនៃវីតាមី E ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់ទារក។
ផ្លែប៉ោមៈ សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងជាតិសរសៃរបស់របស់ផ្លែប៉ោម ពិតជាល្អសម្រាប់សុខភាពទារក ហើយអាចជួយបន្ថយការទល់លាមករបស់អ្នកម្តាយ។
សណ្តែកៈ សណ្តែកក៏ជាប្រភពនៃប្រូតេអ៊ីន ដែលជារបបអាហារដ៏ល្អសម្រាប់ទារកផងដែរ។
ដំឡូងជ្វាៈ វីតាមីន C និងសារធាតុហ្វូលិក (folate) ធ្វើឲ្យដំឡូងក្លាយទៅជាអាហារដ៏ល្អបំផុតសម្រាប់អ្នកម្តាយ និងទារក។
ទឹកដោះគោៈ ទឹកដោះគោ ជាភេសជ្ជៈសម្បូរទៅដោយប្រភពវីតាមីន និងប្រូតេអ៊ីន ដែលត្រូវបានគេនិយមប្រើប្រាស់នៅក្នុងពេលមានផ្ទៃពោះ។
ផ្ទីៈ បន្លែពណ៌បៃតងមួយប្រភេទនេះ សម្បូរទៅដោយជាតិដែកជួយក្នុងការអភិវឌ្ឍនៃកោសិកាឈាម ហើយអាចជួយឲ្យទារកនៅក្នុងផ្ទៃមានសុខភាពល្អ។
ផ្លែប៊ឺៈ របបអាហារដែលស្ត្រីមានផ្ទៃពោះគួរតែបន្ថែមគឺផ្លែប៊ឺរ ព្រោះវាសម្បូរអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលអាចជំនួនដល់សុខភាពរបស់អ្នក និងកូនកំពូងអភិវឌ្ឍ៕
មតិយោបល់