លីប៊ីៈ បើតាមឆ្មាំសមុទ្រអ៊ីតាលី បាននិយាយថា ក្រោមកិច្ចសម្របសម្រួលជួយរំដោះសរុបចំនួន ៣៩ ដង កាលពីថ្ងៃចន្ទនៅឆ្នេរសមុទ្រប្រទេសលីប៊ី ចម្ងាយប្រមាណជា ៤៨ គីឡូម៉ែត្រ ពីភាគខាងជើងនៃក្រុងទ្រីប៉ូលី ដែលរយៈពេលមួយថ្ងៃសោះ ជនចំណាកស្រុក ៦.០៥៥ នាក់ ត្រូវបានជួយសង្គ្រោះ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦។
ក្នុងនោះដែរ បើតាមក្រុមជួយសង្គ្រោះ បានអះអាងថា សាកសពមនុស្ស៩ នាក់ ត្រូវបានរកឃើញ បន្ទាប់ប្រតិបត្តិការរុករកមួយថ្ងៃផងដែរ។
ក្រុមមន្ត្រីសិទ្ធមនុស្ស បានឲ្យដឹងថា ភាគនៃជនចំណាកស្រុកទាំងនោះ គឺមកពីប្រទេសសូម៉ាលី អេរីទ្រា និងចេញពីប្រទេសលីប៊ី៕
https://youtu.be/F3TXd6aczxE
មតិយោបល់