ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សជាង ២០០.០០០ នាក់ កំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត នៅស្រីលង្កា

ស្រីលង្កាៈ តាមសេចក្តីថ្លែងការណ៍មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងប្រទេស (DMC) នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា មនុស្សប្រមាណជិត ២០៨.០០០ នាក់ មកពី ៥១.៥៦១ គ្រួសារ នៅស្រុកជាច្រើន ក្នុងប្រទេសស្រីលង្កា ត្រូវបានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦។

យោងតាមស្ថិតិចេញដោយ DMC បាននិយាយថា មនុស្សចំនួន ៦៩.៦៧៨ នាក់ នៅខេត្ត Eastern, ៨.៦០០ នាក់ ក្នុងខេត្ត Northern, ៨.៤២២ នាក់ ក្នុងខេត្ត North Western, ជាង ១០០០០ នាក់ នៅខេត្ត Sabaragamuwa និង ១១០.៣៥០ នាក់ទៀត មកពី ២៣.០០០ គ្រួសារក្នុងខេត្ត North Central កំពុងប្រឈមមុខនឹងកង្វះខាតទឹក ដោយសារតែគ្រោះរាំងស្ងួតនៅក្នុងប្រទេសស្រីលង្កា។

ក្នុងសេចក្តីថ្លែងការណ៍នេះដែរ បានបន្ថែមទៀតថា នៅតំបន់ Kirama oya និងខេត្ត Kattakaduwa ជាផ្នែកមួយនៅភាគខាងត្បូងប្រទេស ដែលពលរដ្ឋធ្លាប់ទទួលបានប្រភពទឹកពីអណ្ដូងនោះ ពេលនេះ គឺពុំមានទឹកសម្រាប់ប្រើប្រាស់នោះទេ៕

ggggg

មតិយោបល់