ព័ត៌មានសិល្បៈ និងកម្សាន្ត

ត្បូងខៀវធំបំផុត ៩៣៨១ ការ៉ាត នឹងចូលទៅបង្ហាញខ្លួន ក្នុងចក្រភពអង់គ្លេស

ក្រុងឡុងដ៍ៈ ត្បូងប្រណិតពណ៌ខៀវមួយ ជាប្រភេទត្បូងមានវ័យចំណាស់នឹង មានតម្លៃ ដែលមានទំហំ ៩៣៨១ ការ៉ាត នឹងត្រូវបាននាំទៅដាក់បង្ហាញ នៅសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិ Natural History Museum នៅទីក្រុងឡុងដ៍ ។ នេះដោយយោងតាមគេហទំព័រ Inshorts នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ ។

ត្បូងប្រណិតពណ៌ខៀវ ទម្ងន់២គីឡូក្រាម បានរកឃើញដោយក្រុមគ្រួសារលោក Maurice Ostro នៅប្រទេស ប្រេស៊ីល ដែលលោកពុករបស់ Maurice រកឃើញហើយ លាក់ទុកអស់រយៈពេល បីទសវត្សរ៍កន្លងមកហើយ ។ លោក Maurice Ostro បាននិយាយថា ត្បូងមិនមែនសំខាន់លើទំហំ នឹងតម្លៃរបស់វានោះទេ គឺវាអស្ចារ្យចំពោះលក្ខណៈពណ៌ខៀវរបស់ត្បូង រស្មីរបស់ត្បូង ភាពធន់ទៅវិញទេ ។

គួបញ្ចាក់ផងដែរថា លោក Maurice Ostro បាននាំយកត្បូងចរណៃមួយនេះ ទៅដាក់បង្ហាញនៅសារមន្ទីរប្រវត្តិសាស្រ្ត ធម្មជាតិ Natural History Museum នៅទីក្រុងឡុងដ៍នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះហើយ ៕

https://www.youtube.com/watch?v=jaxwMfhulig

%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%84-1 %e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%84-2 %e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%84-3 %e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%84-4 %e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%84-5 %e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%84-6

មតិយោបល់