ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយរបស់ក្រសួងការពារជាតិស្តីពីការជ្រើសរើសសិស្សនិសិត្សប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២១

កំពង់ធំៈ នៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ បានប្រជុំការងារផ្សព្វផ្សាយសេចក្តីជូនដំណឹង របស់ក្រសួងការពារជាតិលេខ ១៨១/២០១៦ ស.ជ.ណ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការជ្រើសរើសសិស្សនិសិត្ស ដើម្បីប្រឡងចូលសិក្សា វគ្គនាយទាហានសកម្ម ជំនាន់ទី២១ ក្នុងនោះក៏មានការជ្រើសរើសនាយទាហានទ័ពជើងគោកជំនាន់ទី៩ និងនាយទាហានបន្តវេនជំនាន់ទី១០ ឲ្យទទួលបានជោគជ័យ ពិធីនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ឲ្យដឹងថា តាមផែនការរបស់ថ្នាក់លើ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ មានភារកិច្ចចូលរួមជ្រើសរើស បេក្ខជនជាសិស្ស និសិត្ស ទាំង២ភេទ ចំនួន១២០រូប ដែលមានលក្ខខ័ណ្ទត្រឹមត្រូវ តាមសេចក្តីជូនដំណឹង ក្នុងនោះបេក្ខជនដែរ មានបំណងដាក់ពាក្យត្រូវ ភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ មានអាយុចាប់បី១៨ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យសុំចុះឈ្មោះចូលប្រឡង មានកាយសម្បទាគ្រប់គ្រាន់តាមតម្រូវការ ដើម្បីបំពេញមុខងារ មិនធ្លាប់បាន តុលាការផ្តន្ទាទោស មានសញ្ញាប័ត្រ មធ្យមសិក្សានុតិយភូមិឡើងទៅ បុរសមានកម្ពស់១.៦០សម និងនារីមានកម្ពស់១.៥០សម មានលិខិតបញ្ជាក់កិរិយាមាយាទពីមូលដ្ឋាន ឃុំសង្កាត់ ។ ពិធីចែកពាក្យ និងទទួលពាក្យចុះឈ្មោះប្រឡង ចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី ២២ខែវិច្ឆិកា ឆ្នាំ២០១៦នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន បានសម្តែងនូវមោទនភាពខ្ពស់ ចំពោះរាជរដ្ឋាភិបាល ក្នុងការជ្រើសរើសនាយទាហាន ប្រកបដោយគុណភាព សមត្ថភាព ដើម្បីបន្តវេនក្នុងជួរកងទ័ព ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្នមានទាហានយើងជាច្រើនរូប គ្រប់លំដាប់ថ្នាក់ ដល់ពេលចូលនិវត្តជាបន្តបន្ទាប់ ក្នុងនោះលោកមេបញ្ជាការ បានប្តេជ្ញាចិត្តនិងស្នើឲ្យគ្រប់កងឯកភាព ផ្នែកសឹករងត្រូវ បំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការផ្សព្វផ្សាយជូនដំណឹងដល់មូលដ្ឋាន ភូមិ ឃុំ ដើម្បីឲ្យការជ្រើសរើសបេក្ខជនដាក់ពាក្យប្រឡងពេលនេះ ទទួលបានជោគជ័យ៕

photo_2016-10-05_10-34-37photo_2016-10-05_10-34-38photo_2016-10-05_10-34-40

មតិយោបល់