ស៊ីរីៈ ក្នុងវិដេអូមួយ ដែលចេញផ្សាយដោយពួកសកម្មប្រយុទ្ធ ISIS បានបង្ហាញពីការសម្លាប់យ៉ាងរង្គាល ទៅលើពួកឧទ្ទាម នៅក្នុងប្រទេសស៊ីរី ជាមួយនឹងការកាត់ក្បាលប្រហារជីវិតដ៏គួរឲ្យរន្ធត់។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦។
ISIS បាននិងកំពុងគំរាមកំហែងប្រឆាំងនឹងជនមូស្លីមណា ដែលគិតចង់ចូលរួមជាមួយក្រុមគាំទ្រ ដោយសហរដ្ឋអាមេរិក ក្នុងសង្គ្រាមបង្ហូរឈាមគ្នានៅមជ្ឈិមប្រទេស។
ក្នុងវីដេអូនោះគេឃើញមានសកម្មប្រយុទ្ធ ISIS ពីររូប បាននិយាយថា រាល់ក្រុមណា ឬបុគ្គលណា ដែលចូលរួមជាមួយសមាជិកនៃកងទ័ពស៊ីរីសេរី នឹងត្រូវទទួលការសម្លាប់យ៉ាងព្រៃផ្សៃ។
គោលបំណងនៃការផលិតវីដេអូមួយនេះ គឺដើម្បីជាការគំរាមកំហែងយុទ្ធជនមូស្លីម ដែលបានចូលរួម ឬកំពុងគិតចង់ចូលរួមជាមួយក្រុមឧទ្ទាមស៊ីរី ដែលគាំទ្រដោយអាមេរិក។
គួរបញ្ជាក់ដែរថា ការថ្លែងបញ្ចប់នៃវីដេអូនេះ ពួកភេរវករទាំងពីរបានចោទប្រកាន់អាមេរិកថា កំពុងព្យាយាមកាន់កាប់ទៅលើតំបន់មជ្ឈិមប្រទេស៕

https://youtu.be/C_oqXmzb7z0
មតិយោបល់