ក្រោយពីមានការផ្ទុះសង្គ្រាមរឿងហៅតួថត រវាងផលិតកម្ម ថោន និង សាន់ដេ ត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំខាងមុខនោះ បានធ្វើឲ្យតារាជាច្រើន អន់ចិត្ត និងផលិតកម្ម សាន់ដេ ដែលហានពោលពាក្យបែបនេះ ដាក់ដល់តួសម្តែង ។ក្នុងនោះ តារាសម្តែង អ៊ឹម ជីវ៉ា ដែលកំពុងលេចមុខលេចមាត់ ជួយដល់អ្នកសិល្បៈក្រីក្រ ក្រោមការជំរុញ លើកទឹកចិត្ត ពីឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរសារលើហ្វេសប៊ុករបស់ខ្លួនថា
“ផលិតកម្ម សាន់ដេ ឬ ផលិតកម្មថោន មិនគួបន្ទោសតួៗទេ ហើយក៏គ្មានតួណាចង់ថតតែមួយផលិតកម្មដែរ!! អ្វីដែលតួខ្លះត្រូវទៅតែមួយផលិតកម្មដោយសារតែតួនោះត្រូវបានផលិតកម្មផ្សេងគេហៅមុន ណាមួយវិញទៀតថ្ងៃដែលត្រូវថតជាប់គ្នាពេក ២៤និង២៥ ហើយត្រូវថតរហូតដល់ភ្លឺដូចគ្នា តួខ្លះគ្មានកម្លាំងនិងទប់ទល់ទេ ណាមួយចំងាយផ្លូវក្នុងការថតរបស់ផលិតកម្មទាំងពីរគឺថតឆ្ងាយពីគ្នាពេកដោយមួយនៅខេត្តកំពុងស្ពឺ មួយទៀតនៅខេត្តសៀមរាបឯនោះ បើតួខ្លះគ្នាសំបូរលុយក្នុងការធ្វើដំណើរនិងរថយន្តផ្ទាល់ខ្លួនវាមិនអីទេ ថតចប់ពីមួយទៅមួយទៀត តែតួខ្លះគ្នារកតែលុយទិញខោអាវមិនគ្រប់គ្រាន់ផង ដូចនេះគ្នាត្រូវជិះឡានក្រុមហ៊ុន! ហើយមានម្ចាស់ផលិកម្មមួយនិយាយថា “បើតួណាទៅថតអោយផលិកម្មមួយទៀតគឺតួនោះមិនត្រូវបានហៅអោយសម្តែងបន្តអោយផលិកម្មរបស់គាត់ទៀតទេ ” ។ ខ្ញុំគិតថាគាត់មិនគួនិយាយពាក្យបែបនេះទេ បើគាត់និយាយបែបនេះវាធ្វើអោយគេកាន់តែមើលឃើញថា មិនគិតផលិតអោយមានគុណភាពល្អទេសិល្បះស្រុកខ្មែរកំពុងតែបែកបាក់សាមគ្គីគ្នាដោយគិតតែរឿងឈ្លោះគ្នា! ។ដូចនេះផលិតកម្មមួយដែលចង់បានទីផ្សារខ្ពស់ទាល់តែផលិតកម្មនោះត្រូវចេះផលិតអី្វដែលថ្មីៗហើយល្អទាំង បទចំរៀង , ទីកន្លែង , ស្នាដៃនិពន្ធ, តារាចំរៀង, ក្នុងការថតនិងផលិតដោយមានគុណភាពខ្ពស់ !! មិនមែនផ្ទុះភ្លើងសង្គ្រាម រវាងផលិកម្មនិងផលតកម្មហើយគិតថាជោគជ័យនោះទេ! ដូចនេះខ្ញុំសូមសំណូមពរដល់ផលិតកម្មទាំងពីរ ” ត្រូវប្រឹងផលិត កុំប្រឹងនិយាយ” តែទោះជាយ៉ាងណាក៏សូមកោតសរសើរដល់ផលិកម្មទាំងពីរ ដែលខិតខំលើកស្ទួយនិងអភិរក្សវិស័យវប្បធម៌ខ្មែរ ដោយចំណាយទាំងថវិការនិងពេលវេលារជាច្រើនដោយមិនគិតពីការនឿយហត់។ ដោយក្តីគោរពអំពីខ្ញុំបាទ អ៊ឹម ជីវ៉ា “។
មិនដូច្នោះមែន តើសាន់ដេ អាចដណ្តើមទីផ្សារ ជាមួយនឹងថោន វាយលុកទីផ្សារបទចម្រៀងសម្រាប់បុណ្យចូលឆ្នាំ ខាងមុខដែរឬទេ ?
មតិយោបល់