ព័ត៌មានជាតិ

អាជ្ញាធរបិទផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីម៉ោង៩យប់នេះ ដល់ម៉ោង៥ទៀបភ្លឺ

ភ្នំពេញៈ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ឲ្យដឹងនៅរសៀលថ្ងៃទី៥ ខែតុលា នេះថា នៅវេលាយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ ការដ្ឋានស្ថាបនាស្ពានអាកាសស្តុបផ្សារដីហុយ ប្រសព្វរវាងមហាវិថីសហព័ន្ឋរុស្ស៊ី និងវិថីហាណូយ នឹងដំណើរការអ៊ុតកៅស៊ូផ្លូវអមសងខាងស្ពាន។

មន្ត្រីដដែលបន្តថា ដំណើរការការដ្ឋានអ៊ុតកៅស៊ូ នឹងចាប់ផ្ដើមពីម៉ោង៩៖០០នាទីយប់ ដល់ម៉ោង៥៖០០នាទី ទៀបភ្លឺថ្ងៃទី៦ ខែតុលា ដោយបិទផ្លូវ១ចំហៀងស្ពានម្តងៗ និងដាក់ឲ្យចរាចរទ្វេទិស១ចំហៀងផ្លូវមួយទៀត។

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន៕

photo_2016-10-05_15-53-20photo_2016-10-05_15-53-24

មតិយោបល់