ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្សពួកចំនួន៤នាក់ ត្រូវាបនកម្លាំងនគរបាលខណ្ឌចំការមន ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីបុរសជនជាតិបរទេសម្នាក់ មិនបានសម្រេច ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថៃ្ងទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងកើតស្តុបបូកគោ ដែលមានទីតាំងនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះដែលជនបរទេស បានជិះកង់មួយគ្រឿងតាមដងផ្លូវ លុះបានមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានដកទូរសព្ទ័ម៉ាក IPhone 6 មកនិយាយ ពេលនិយាយរួចជនរងគ្រោះបានដាក់ទូរសព្ទ័នៅក្នុងកន្ត្រកកង់ ខណៈនោះស្រាប់តែមានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង បានជិះអែបក្បែជនរងគ្រោះរួចធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ ប៉ុន្តែមិនបានសម្រេច ត្រូវបានជនរងគ្រោះស្រែកឆោឡោឡើងផ្អើលដល់សមត្ថកិច្ចរួមនិងប្រជាពលរដ្ឋ ស្ទាក់ចាប់ខ្លួនបានជនសង្ស័យចំនួន២នាក់ ដកហូតបានម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FG-7426 ដែលជនសង្ស័យជិះធ្វើសកម្មភាព ចំណែកបក្សពួក២នាក់ទៀត បានបើកម៉ូតូរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកេងកងទី១ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕



មតិយោបល់