Post News Media ព័ត៌មានជាតិ ស្ត្រីម្នាក់រ...

ស្ត្រីម្នាក់រងរបួសបាក់ជើងម្ខាង ក្រោយពីជិះម៉ូតូ ត្រូវរថយន្តហ៊ីយ៉ាន់ដាយព្រលះពីក្រោយ​ពេញទំហឹង

ព្រៃវែង: រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ខណ:កំពុងធ្វើដំណើរបានរ៉េចង្កូតបុករះម៉ូតូចំនួន៤គ្រឿង បណ្ដាឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ដោយហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ នៅលើផ្លូវជាតិ១១ ផ្លូវចូលផ្សារ ភូមិពោធិ៍ចិន្តាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តរថយន្តម៉ាកហីយ៉ាន់ដាយពណ៌ស ស្លាកលេខ ភ្នំពេញ 3B-7010 បើកបរពីទិសខាងត្បូងទៅជើង មកដល់ចំណុចខាងលើបានម៉ូតូម៉ាកអាសេឡូ (AXEO) ពណ៌ខ្មៅ ស្លាកលេខរដ្ឋ 17.1.2984 បើកដោយឈ្មោះ ឌឹម សំអ៊ន ភេទស្រី៣២ឆ្នាំ រស់នៅភូមិបឹងវែង ឃុំដំរីពួន ស្រុកស្វាយអន្ទរ បណ្តាលឲ្យរងរបួសបាក់កជើងខាងស្តាំ ហើយរថយន្តបានបន្តទៅបុករះម៉ូតូ៣គ្រឿង ដែលចតនៅក្បែរផ្សារ ប៉ុន្តែពុំមានមនុស្សរងគ្រោះថ្នាក់ឡើយ។ ក្រោយកើតហេតុអ្នកបើករថយន្តបង្ក បានចុះគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើហេតុ។

ភ្លាមៗនោះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីអន្តរាមន៍ ហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យ និងធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តឲ្យចូលខ្លួនមកដោះស្រាយ៕